Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថា Pokémon Go លែងសូវមានអ្នកលេង ប៉ុន្តែឃើញលុយរកបានឆ្នាំមុន ទើបភ្ញាក់ផ្អើល

  • Print

កាលពីខែកក្កដា ឆ្នាំ ២០១៦ ហ្គេម Pokémon Go បានធ្វើឲ្យកក្រើកពាសពេញពិភពលោក ដោយមានមនុស្សរាប់លាននាក់សម្រុកលេងវា ហើយច្រើនឆ្នាំកន្លងផុតទៅ ប្រជាប្រិយភាពនៃហ្គេម បានថយចុះបន្តិចម្ដងៗ។

យ៉ាងណាក្ដីនៅមានមនុស្សច្រើនលាននាក់នៅបន្តលេងហ្គេម Pokémon Go ហើយពួកគេបានចំណាយលុយលើហ្គេមនេះទៀតផង។គិតចាប់ពីខែកក្កដាឆ្នាំ ២០១៦ មកដល់ខែកក្កដាឆ្នាំនេះ អ្នកលេងហ្គេម Pokémon Go បានចំណាយទឹកប្រាក់អស់ជិតប្រមាណ ៣,៦ពាន់លានដុល្លារលើហ្គេម។

នេះបើតាមទិន្នន័យចេញផ្សាយដោយក្រុមហ៊ុន Sensor Tower។ រឹតតែគួរឲ្យភ្ញាក់ផ្អើលនោះគឺ ២០១៩ ជាឆ្នាំដែលហ្គេម អាចរកចំណូលបានច្រើនបំផុត គឺប្រមាណ ១ពាន់លានដុល្លារ ដែលបានពីការចំណាយរបស់អ្នកលេង។ ហ្គេម Pokémon Go គឺជាហ្គេមដែលដាក់ឲ្យលេងឥតគិតថ្លៃ ប៉ុន្តែគេអាចរកចំណូលបានតាមរយៈការដាក់លក់របស់ក្នុងហ្គេម។របស់ទាំងនោះអាចស្វែងរកបានតាមរយៈការលេងហ្គេម ប៉ុន្តែមានអ្នកលេងមួយចំនួនចំណាយលុយទិញ ដើម្បីបានដោយងាយៗមិនចំណាយពេលលេង៕

ដកស្រង់ពី៖sabay