Social Network

ស្អាត​ស្រាប់​ហើយ ដល់​លេង​ឈុត​នេះ​ទៀត ​នារី​អាកាសចរណ៍​កម្ពុជា​រូប​នេះ ស្អាត និង​មាន​មន្ត​ស្នេហ៍​ខ្លាំង​!

កញ្ញា ហេង សុជាតា គឺជានារីបម្រើការងារនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ដែលត្រូវបានគេមើលឃើញថាមានសម្រស់ស្រស់សោភា គួរឲ្យបេតី ហើយជាមួយគ្នានាង ក៏ពេញនិយមសម្រាប់ការងារថតស្ប៉តពាណិជ្ជកម្មនានាដែរ។

សុជាតា បាន និងកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air អស់រយៈពេលប្រមាណ ៦ឆ្នាំមកហើយ។ ត្បិតតែបែបនេះ កញ្ញា ក៏ជាសិល្បការិនីមួយរូបដែរ ដែលពេញនិយមខាងផ្នែកថតស្ប៉តពាណិជ្ជកម្ម។ តាមការបញ្ជាក់របស់សាមីខ្លួន ដោយឆ្លៀតពេលទំនេរពីការងារ នាងធ្លាប់ថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនប្រមាណជា ១០រួចមកហើយ។

ស្ប៉តពាណិជ្ជកម្មទាំងនោះមានដូចជាស្ប៉តរបស់ក្រុមហ៊ុនក្រដាសអនាម័យ សេឡុក ទឹកបរិសុទ្ធ ប្រូវីដា បុរីប៉េង ហួត រួមទាំងវីដេអូចម្រៀងមួយចំនួនទៀត។ ដោយឡែកការថតភាពយន្ត សុជាតា ថា មិនធ្លាប់ និងក៏មិនចង់ដែរ។ "មានគេធ្លាប់ហៅថតភាពយន្តដែរ តែខ្ញុំចង់ថតតែស្ប៉តពាណិជ្ជកម្មជាង!”។

ហេង សុជាតា ថ្លែង។ ចំពោះហេតុផល ស្រីស្អាតមកពីខេត្តពោធិ៍សាត់រូបនេះ បញ្ជាក់ថា ភាពយន្តត្រូវការពេលវេលាច្រើនសម្រាប់ថត ខណៈនាងមិនសូវមានពេលព្រោះជាប់ការងារជើងមិនជាប់ដី ជួនហោះទៅប្រទេសនេះ ជួនទៅប្រទេសនោះ។

ដូច្នេះហើយ នាងពិតជាមិនអាចលៃពេលសម្រាប់ផលិតកម្មនានាពិតមែន ដោយទទួលត្រឹមតែពេលខ្លី ហើយនាងអាចលៃបាន។ សុជាតា ថ្លែងថា សម្រាប់ការងារជានារីអូតេស្ត និងសិល្បៈនាងស្រឡាញ់ដូចគ្នា។ អីចឹងហើយទើបតែងតែលៃពេលសម្រាប់ធ្វើការងារទាំងពីរជារឿយៗ។

កញ្ញា ហេង សុជាតា បាន និងកំពុងស្ថិតក្នុងវេលាសម្រាក ព្រោះតែការងាររបស់នាងបានផ្អាក ដោយសារ ខូវីដ ១៩ ដោយក្នុងនោះជើងហោះហើរទាំងអស់ត្រូវបានបិទ។ ដូច្នេះហើយ នាងលើកឡើងថា ប្រសិនបើមានការងារថតស្ប៉តពាណិជ្ជកម្មនានាចូលមក គឺជាវេលាអំណោយផលមែនទែន។

ក្នុងរយៈពេលទំនេរនេះ គេឃើញនារី បង្ហោះរូបរបស់ខ្លួនស្អាតៗយ៉ាងច្រើន ពិសេសគឺឈុតពណ៌ខ្លាញ់ក្ដាម វាលផ្នែកដើមទ្រូង ធ្វើឲ្យនាងមើលទៅពិតជាមានមន្តស្នេហ៍ខ្លាំង។ តោះ...ទស្សនាសម្រស់ដ៏ស្រស់សោភារបស់នារីអាកាសចរណ៍កម្ពុជាយើង!

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ដកស្រង់ពី៖ កោះសន្ដិភាព