Social Network

សុ​ន ស្រី​ពេជ្រ សម្រាល​កូនប្រុស​លើក​ទី​២ ដោយ​ភាព​អំណត់

រាជធានីភ្នំពេញ ៖ សុន ស្រីពេជ្រ តារាចម្រៀងបែបមនោសញ្ចេតនាល្បីឈ្មោះ បទបែប លើកស្ទួយទេសចរណ៍បានសម្រេច ដោយបំណងសម្រាលកូនជាលើកទី២។

ក្រោយរៀបការបានមិនដល់២ឆ្នាំ សុន ស្រីពេជ្រ បានកូនទី២ ក្នុងនោះកូនទី១ ជាស្រី។ អំឡុងពេលសម្ងំពពោះ សុន ស្រីពេជ្រ បានជួបប្រទះនឹងរឿងរ៉ាវមួយចំនួនជាការសម្គាល់។ នាងខាតបង់ដើរច្រៀងភ្លេងការជាច្រើនរោង ព្រោះបញ្ហាកូវីដ១៩ ធ្វើអោយស្ទះដល់ការចំណាយ។

លើសពីនេះក៏ស្រាប់តែបាត់បង់ប្អូនប្រុសម្នាក់ទៀត ដែលរងនូវជំងឺរបេងឆ្អឹងខ្នង ហើយអំឡុងពេលព្យាបាលប្រើប្រាស់ថវិកាច្រើន និងមានការជួយឧបត្ថម្ភពីសំណាក់មហាជនជាច្រើន ដោយក្តីអាណិតស្រឡាញ់។ យ៉ាងណា បំណងដែល សុន ស្រីពេជ្រ ខំពពោះកូនទី២ បានសម្រេចហើយ ដោយកូនប្រុសនាងចាប់កំណើតនៅពេលព្រលឹមថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ។

កូនប្រុសដ៏គួរអោយស្រឡាញ់រូបនោះ ស្រីពេជ្រ បានដាក់ឈ្មោះថា «ពេជ្រ វឌ្ឍនា» មានទម្ងន់ជាង៣គីឡូក្រាម។ ហើយការបង្ហោះរូបភាពរបស់តារាតូចស្រស់រូបនេះ មិនឃើញស្វាមីនាងនៅជិតក្បែរកាយឡើយ នាំអោយគេឆ្ងល់។ ទោះបីជាយ៉ាងណា ហ្វេនៗរបស់នាងក៏បានជូនពរ និងអបអរ ដែលទទួលបានសមាជិកថ្មី និងខ្លះជូនពរម្តាយ និងកូនសុខភាពរឹងមាំទៀតផង ។

ដកស្រង់ពី៖ កោះសន្ដិភាព