Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាច​ទេ​! អ៊ុ​ន សុធា អាច​នឹង​បោះបង់​សិល្បៈ ក្រោយ​រៀប​ការ​នឹង​ក្រមុំ New Zealand

  • Print

រាជធានីភ្នំពេញ ៖ តារាសម្តែងមាឌមាំ លោក អ៊ុន សុធា បានសម្ងំបង្កាត់ភ្លើងស្នេហ៍ជាមួយ ក្រមុំរស់នៅប្រទេសញ៉ូវហ្សឺឡែន យូរឆ្នាំមកហើយ។

តារារូបនេះបានឈ្វេងយល់ចិត្តគ្នា យ៉ាងស៊ីជម្រៅ ហើយក៏គិតគូរឈានដល់ការកំណត់រៀបអាពាហ៍ពិពាហ៍ ប្រសិនបើបរិយាកាសសមស្រប។ អ៊ុន សុធា បានសិក្សាជាមួយគូស្នេហ៍វ័យជាង២០ឆ្នាំស្តើងយ៉ាងលម្អិត ដើម្បីកំណត់ថា តើនារីដែលលោកជ្រើសរើសពិតជាមាននិស្ស័យ ត្រូវរ៉ូវគ្នាឬបែបណា? ចម្លើយនារីឆ្លងសមុទ្រ ដែលតារារាងមាំនេះ លាក់បាំងមិនទាន់ទម្លាយ គឺជាម្ចាស់បេះដូងពិតប្រាកដ ដោយថែមទាំងបង្ហាញអោយចាស់ទុំសងខាងដឹងឭទៀតផង។

ប៉ុន្តែអ្វីដែលគួរឱ្យស្តាយម្តាយរបស់លោក មិនបាននៅមើលពិធីជ័យរបស់កូនដែលខំសាង ព្រោះតែម្តាយលោកបានលាចាកលោកកន្លងទៅហើយ។ ប្រភពអោយដឹងថា អតីតប្រុសស្អាតលេខ១ ឆ្នាំ២០០៧ រូបនេះ អាចនឹងរៀបការឆ្នាំនេះ ហើយក៏នឹងត្រូវហោះទៅរស់នៅញ៉ូវហ្សឺឡែន។

ប៉ុន្តែផែនការនេះ បានរលាយបាំងបិទ ព្រោះអ្នកម្តាយឈឺ រហូតលាចាកលោក ចំណែកឯបញ្ហាជំងឺកូវីដ១៩ បានបុកចូលរឹតតែមិនអាចទៅរួចទៀត។ ប្រសិនបើកូវីដ១៩ មានការថមថយនាចុងឆ្នាំនេះ តារាសម្ដែងលោក អ៊ុន សុធា តារាសម្តែងចាស់វស្សាក្នុងវិស័យភាពយន្តនៅកម្ពុជា នឹងបញ្ចប់ភាពនៅលីវ ដោយកសាងជីវិតគូជាមួយអាណិកជនខ្មែររស់នៅ New Zealand ។

តាមការឲ្យដឹងបន្ថែមពីតារាសម្តែងរូបនេះ កំណាន់ចិត្តរបស់លោកឈ្មោះ «ម៉ី» ជាជនជាតិខ្មែរ កំពុងរស់នៅ New Zealand ហើយនាងមានអាយុជាង២០ឆ្នាំ។ ទាំងពីរនាក់មានគម្រោងរៀបការជាមួយគ្នានាចុងឆ្នាំនេះ ប៉ុន្តែដោយសារបញ្ហាការរាតត្បាតជាសកលនៃវីរុសកូវីដ១៩ ធ្វើឲ្យគ្រប់យ៉ាងនៅមិនទាន់ច្បាស់លាស់។

ដកស្រង់ពី៖ កោះសន្ដិភាព