Social Network

ITZY ត្រូវ​បានជ្រើសតាំងជា​ឯកអគ្គរាជទូតសុច្ឆន្ទៈថ្មី​របស់​ក្រសួងទេសចរណ៍កូរ៉េ

អង្គការទេសចរណ៍កូរ៉េ - Korea Tourism Organization (KTO) ដែលស្ថិតក្រោមក្រសួងវប្បធម៌ និងទេសចរណ៍របស់កូរ៉េបានបង្ហាញនូវយុទ្ធនាការផ្សព្វផ្សាយ ក៏ដូចជាបង្ហាញឯកអគ្គរាជទូតសុច្ឆន្ទៈថ្មី គឺក្រុមចម្រៀង ITZY។

ប៉ុន្មានថ្ងៃមុននេះ KTO បានប្រកាសថា ITZY គឺជាឯកអគ្គរាជទូតសុច្ឆន្ទៈថ្មីរបស់ពួកគេ សម្រាប់ឆ្នាំនេះ តាមរយៈវីដេអូឃ្លីថ្មីមានចំណងជើងថា «Our Heart Are Always Open»។ នេះគឺជាវីដេអូដំបូងបង្អស់របស់ក្រុម K-Pop មួយនេះក្នុងនាមជាឯកអគ្គរាជទូតសុច្ឆន្ទៈ ហើយអ្នកគាំទ្រក៏ពិតជារំភើបនឹងពេលវេលាដែលពេលទៅដោយកិត្តិយសមួយនេះដែរ។

គួរបញ្ជាក់ផងដែរថាកន្លងមក Korea Tourism Organization ក៏ធ្លាប់បានរួមសហការជាមួយនឹង EXO, Yoona(ក្រុម Girls' Generation), BIGBANG, Lee Min Ho, Song Joong Ki, និង Lee Jong Suk ដែរ។ គោលបំណងធំគឺចង់បង្ហាញតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលអាចលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេសឲ្យកាន់តែខ្លាំង៕

 

ដកស្រង់ពី៖ Sabay