Social Network

ប្រទះឃើញលិខិតបញ្ជាក់នៃថ្ម iPhone 12 ឃើញទំហំអាចខកចិត្ត

វិបសាយ MySmartPrice បានប្រទះឃើញលិខិតបញ្ជាក់សម្រាប់ថ្ម Apple ថ្មីចំនួនបី ដែលគេជឿជាក់ថាសម្រាប់ត្រកូល iPhone 12 ស៊េរីថ្មី ដែលទំហំថ្មគឺតូចជាងត្រកូល iPhone 11។គេរំពឹងថា Apple នឹងប្រកាសចេញស្មាតហ្វូនថ្មីចំនួនបួនម៉ូដែល ក្នុងអំឡុងចុងឆ្នាំនេះ រួមមានប្រភេទអេក្រង់ទំហំ ៥,៤អ៊ីញចំនួនមួយ ប្រភេទអេក្រង់ទំហំ ៦,១អ៊ីញចំនួនពីរ និងប្រភេទអេក្រង់ទំហំ ៦,៧អ៊ីញចំនួនមួយទៀត។

MySmartPrice បានឲ្យដឹងថាថ្មទាំងបីដែលគេប្រទះឃើញនឹងប្រើលើ iPhone 12 ដូចខាងក្រោម ៖ iPhone 12 (៥,៤អ៊ីញ) – A2471 ទំហំ ២២២៧ mAh iPhone 12 Max (៦,១អ៊ីញ) – A2431 ទំហំ ២៧៧៥ mAh iPhone 12 Pro (៦,១អ៊ីញ) – A2431 ទំហំ ២៧៧៥ mAh iPhone 12 Pro Max (៦,៧អ៊ីញ) – A2466 ទំហំ ៣៦៨៧ mAh ប្រៀបធៀបនឹងត្រកូល iPhone 11 Pro ចេញឆ្នាំមុន ថ្មសម្រាប់ iPhone 12 Pro គឺតូចជាងមុន ដែលនៅលើ iPhone 11 Pro មានទំហំ ៣០៤៦ mAh និង iPhone 11 Pro Max មានទំហំ ៣៩៦៩ mAh៕

ដកស្រង់ពី៖sabay