Social Network

មើល​ចុះ ស្រី​ស្អាត ជា ម៉ារី កាន់​តែ​សិចស៊ី​ក្រោយ​ពពោះ​កូន​ដំបូង​ជាមួយ​ស្វាមី

តារាម៉ូដែល ជា ម៉ារី ត្រូវបានគេកត់សម្គាល់ពីភាពខុសប្លែកមួយចំនួន ដោយសារតែនៅពេលបច្ចុប្បន្ន គេឃើញនាងសិចស៊ីកាន់តែខ្លាំង ក្រោយពីបានពពោះកូនដំបូងជាមួយស្វាមីរបស់នាង។

ទិដ្ឋភាពនេះ ខុសពីតារាស្រីមួយចំនួនទៀតដូចជា ពេជ្រ សូលីកា ជាដើម គឺនាងមិនសូវបញ្ចេញរូបភាពពពោះនោះទេ។ ប៉ុន្តែសម្រាប់ ម៉ារី វិញ ជារឿយៗគេឃើញនាងបង្ហាញពីស្ថានភាពរបស់នាងបច្ចុប្បន្នតាមរយៈរូបភាពជាច្រើនសន្លឹក។

តាមរូបភាពនោះ គេប៉ាន់ប្រមាណថា ស្រីស្អាតមានគភ៌ខ្ទង់ ៥-៦ ខែទៅហើយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា តារាស្រីដែលត្រៀមខ្លួនធ្វើជាម្ដាយគេនេះ កាន់តែសិចស៊ីពេលពោះកាន់តែធំដូច្នេះ។ រូបភាពជាច្រើនសន្លឹកដែល ជា ម៉ារី បង្ហាញប្រិយមិត្តនៅលើ IG របស់នាង គឺភាគច្រើនជាឈុតប៊ីគីនី បង្ហាញពីរាងកាយដ៏ខ្ពស់ ស្រឡូន និងទំហំពោះ ព្រមទាំងសាច់សរបស់នាង។

ជា ម៉ារី បានចូលរោងការជាមួយបុរសក្រៅរង្វង់សិល្បៈម្នាក់ឈ្មោះ និន្ទ វិសាល កាលពីដើមខែសីហា ២០១៩។ មកទល់នឹងពេលនេះ នាងបាន និងកំពុងពពោះដំណក់ឈាមដំបូងរបស់ស្វាមី។ យ៉ាងណា មិនទាន់មានដំណឹងពិតប្រាកដពីសភាពគភ៌របស់ ស្រីស្អាតនៅឡើយ ខណៈសាមីខ្លួននៅមិនទាន់អាចភ្ជាប់សុំការអធិប្បាយបន្ថែមបាន។

តោះ...ឥឡូវមើលរូបភាពសិចស៊ីរបស់អ្នកម្ដាយវ័យក្មេងទាំងអស់គ្នាសិន!!!

ដកស្រង់ពី៖ Sabay