Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lexus NX ឆ្នាំ២០២១ មិនខ្ចីដូរការឌីហ្សាញ តែថែមមុខងារពិសេសមួយ

  • Print

រថយន្ត Lexus NX ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការផ្លាស់ប្តូរតិចតួចបំផុត។ បើនិយាយពីផ្នែកខាងក្រៅវិញ សឹងតែគ្មានការផ្លាស់ប្តូរអ្វីទាំងអស់។ទោះជាយ៉ាងណា NX ឆ្នាំ២០២១ បានផ្លាស់ប្តូរការឌីហ្សាញផ្លិតទឹក ហើយកញ្ចក់ចំហៀងមានមុខងារក្តោបអូតូ និងអាចកាត់ចំណាំង ព្រមទាំងរេចុះមកក្រោមអូតូនៅពេលដាក់លេខថយក្រោយ ទៀតផង។

បន្ថែមពីនេះ វាបានបន្ថែមពណ៌ថ្មី Nori Green Pearl តែលែងមានពណ៌ Blue Vortex Metallic ទៀតហើយ។ចំណែកឯផ្នែកខាងក្នុងវិញ វាបានកែលើការឌីហ្សាញកុងទ័រ និងបំពាក់បន្ទះស៊ីផ្លេថ្មី។ អ្វីដែលជាចំណុចពិសេសគឺ NX ថ្មី ឥឡូវនេះមានបំពាក់មុខងារ Blind Spot Monitoring System with Rear Cross Traffic Alert មកស្តង់ដារតែម្តង។

ក្រៅពីនោះគឺការអាប់ដេតលើប្រព័ន្ធសំឡេង Mark Levinson Premium Audio System។រថយន្ត Lexus NX ស៊េរីឆ្នាំ២០២១ នៅតែផ្តល់ជម្រើស ២ម៉ូដែល គឺ NX 300 បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៥សេះ និង NX 300h បំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី៣ មានកម្លាំងសរុប ១៩៤សេះ៕

ដកស្រង់ពី៖sabay