Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាថ៌កំបាំងត្រូវទម្លាយហើយ! មូលហេតុដែល អ៊ុំ សក្ខណា មានឱកាសដើរជាតួឯកម្ដងគត់ក្នុង១ជីវិត

  • Print

តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា បានទម្លាយអាថ៌កំបាំងក្នុងអាជីពសម្ដែងជាង៣០ឆ្នាំរបស់ខ្លួនដែលមានឱកាសបានសម្ដែងជាតួអង្គឯកស្រីតែមួយដងគត់បើគិតពីឆ្នាំ១៩៨៩ រហូតមកដល់ឆ្នាំ២០២០ នេះ។

គេអាចនិយាយបានថា ក្នុងមួយជីវិតរបស់តារាសម្ដែងរូបនេះ មានឱកាសបានដើរជាតួអង្គឯកតែម្ដងគត់ ព្រោះចូលមកដល់ឆ្នាំ២០២០ នេះ អ្នកស្រី អ៊ុំ សក្ខណា មានវ័យ៥៩ឆ្នាំហើយ ខណៈដែលតួអង្គឯកភាគច្រើនគេតម្រូវទៅលើតួស្រីវ័យក្មេង និងមានរូបសម្ភស្សស្អាត។

ទោះជាយ៉ាងណាអ្នកស្រី នៅតែមានឱកាសបានដើរជាតួអង្គសំខាន់ៗ ក្នុងចំណោមរឿងប្រមាណ១០០រឿង ដែលអ្នកស្រីបានថតជាមួយអង្គល្បីៗតាំងពីទស្សវត្ស៩០ រហូតមកដល់បច្ចុប្បន្នរួមមាន៖ លោក ទេព រិនដារ៉ូ លោក ខៃ ពិសិដ្ឋ និងសម តារា។ រីឯតារាសម្ដែងជំនាន់ថ្មីនេះ គឺមានដូចជាលោក នូ ឧសភា ឈិន មុន្នីនាថ និងសន ពិសិដ្ឋ ជាដើម។

អ្នកស្រី អ៊ុំ សក្ខណា រំលឹកថា រឿងមួយដែលអ្នកស្រីទទួលបានឱកាសដើរជាតួអង្គឯក ជាមួយលោក ខៃ ពិសិដ្ឋ នោះ គឺរឿង"បេះដូងរហែក" ថតនៅក្នុងឆ្នាំ១៩៨៩៖"ហេតុផលដែលកាលណោះខ្ញុំមានឱកាសដើរជាតួអង្គឯកតិចតួច ព្រោះខ្ញុំសម្ដែងមិនសូវបានល្អដូចឥឡូវនេះទេ តែក៏បានដើរជាតួរង និងតួអង្គសំខាន់ៗក្នុងរឿងដែរ"។

រស់នៅដោយពឹងផ្អែកលើអាជីពសម្ដែងជាង៣០ឆ្នាំ អ្នកស្រី អ៊ុំ សក្ខណា មិនដែលជិនណាយនឹងការសម្ដែងម្ដងណាឡើយ ពោលគឺគាត់នៅតែទទួលថតគ្រប់សាច់រឿងទាំងអស់រហូតដល់ចាស់ឲ្យតែមានផលិតកម្មណាហៅ។ បច្ចុប្បន្នអ្នកស្រី កំពុងជាប់ថតឲ្យផលិតកម្ម អិល ឌី ក្នុងរឿង"អ្នកម៉ាក់វ័យក្មេងវគ្គ២" និងរឿងមួយទៀតថតឲ្យផលិតកម្មសាស្ដ្រា ក្នុងរឿង"ភ្លើងស្នេហ៍ភ្លើងចិត្ដ"៕

ដកស្រង់ពី៖ Sabay