Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Qualcomm ដូចឲ្យតម្រុយថា iPhone 12 នឹងពន្យារពេលចេញលក់

  • Print

ពាក្យចចាមអារ៉ាមកាលពីថ្មីៗនេះបានអះអាងថាការចេញលក់ iPhone ជំនាន់ថ្មី នឹងត្រូវអូសបន្លាយដល់ខែតុលា ឬខែវិច្ឆិកាឆ្នាំនេះ ដោយសារតែបញ្ហាលើការផ្គត់ផ្គង់។

ពេលនេះ Qualcomm ទំនងជាបានបញ្ជាក់ថានឹងមាន iPhone 12 ខ្លះ មិនមានលក់នៅខែកញ្ញាដូចជាសព្វដងនោះទេ។នាថ្ងៃនេះ Qualcomm បានបង្ហាញអំពីចំណូលចំណាយប្រចាំត្រីមាសទីបីរបស់ខ្លួន និងការរំពឹងទុកខ្លះៗសម្រាប់ត្រីមាសបន្ទាប់។

ក្នុងរបាយការណ៍នេះ Qualcomm បានលើកឡើងថាការលក់នៅត្រីមាសទី ៤ របស់ខ្លួនរំពឹងថានឹងរងផលប៉ះពាល់ ដោយសារការពន្យារពេលចេញលក់ស្មាតហ្វូន 5G លំដាប់ Flagship មួយ។ គួរដឹងថាត្រីមាសទីបួនរបស់ Qualcomm គឺគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា។

Akash Palkhiwala ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Qualcomm បាននិយាយថាឈីប 5G មួយចំនួនដែលខ្លួនផលិតបានគឺត្រៀមរួចរាល់ក្នុងការដឹកចេញនៅក្នុងខែកញ្ញា ប៉ុន្តែត្រូវបានលើកពេលដល់ចុងឆ្នាំនេះវិញ។

ត្បិតថា Qualcomm មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនណាមួយមែន ប៉ុន្តែគេជឿជាក់ថាស្មាតហ្វូន 5G លំដាប់ Flagship ដែលក្រុមហ៊ុនសំដៅលើគឺច្បាស់ជា iPhone ជំនាន់ថ្មី ដែលតាមទំនៀមទម្លាប់ចេញលក់នៅខែកញ្ញា។

ដោយឡែក Jon Prosser ដែលធ្លាប់ព្យាករណ៍ត្រូវអំពីថ្ងៃចេញលក់ផលិតផល Apple ថ្មីៗ បាននិយាយលើ Twitter ថា iPhone 12 និង iPad ថ្មី នឹងចេញលក់ក្នុងខែតុលា។ បើសិនដំណឹងនេះជាការពិត វាមិនមែនជារឿងប្លែកសម្រាប់ Apple នោះទេ។

Apple ធ្លាប់បានប្រកាសចេញ iPhone X ក្នុងខែកញ្ញា ប៉ុន្តែដល់ខែវិច្ឆិកាទើបចេញលក់ ហើយកាលពីឆ្នាំ ២០១៨ កន្លងទៅ iPhone XR ប្រកាសចេញនៅខែកញ្ញា ដល់ខែតុលាទើបមានលក់លើទីផ្សារ៕

ដកស្រង់ពី៖sabay