Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាម​ស្ដាប់ តារា​ម៉ូដែល ចាន់ ភារម្យ ទំនង​ចង់​បន្ថែម​អាជីព​មួយ​នេះ​ខ្លាំង

  • Print

តារាម៉ូដែល ចាន់ ភារម្យ ហាក់ទទួលរងភាពស្ងប់ស្ងាត់ការងារសិល្បៈរបស់នាង ចាប់តាំងពីការមកដល់នៃជំងឺខូវីដ ១៩

ជាហេតុធ្វើប្រាក់ចំណូលជួបបញ្ហាខ្លះៗ ប៉ុន្តែមិនជាធ្ងន់ធ្ងរប៉ុន្មានទេ ដោយសារនាងក៏បានកម្រៃពីប្រភពមួយផ្សេងក្រៅពីសិល្បៈ តែយ៉ាងណាសិល្បៈនៅតែជាជម្រើសទី១ ហើយនាងចង់ពង្រីកអាជីពនេះកាន់តែខ្លាំងលើជំនាញមួយបន្ថែមទៀត។

ភារម្យ បង្ហើបថា នាងចង់ហក់មកប្រឡូកក្នុងសិល្បៈសម្ដែងឲ្យកាន់តែខ្លាំង ព្រោះថា ជំនាញដើរម៉ូដតែម្យ៉ាងមិនគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ច និងធ្វើឲ្យកេរ្តិ៍ឈ្មោះឡើងខ្ពស់ជាងនេះបាន។ យ៉ាងណា អ្វីជាឧបសគ្គនោះ គឺថាមិនសូវជាមានផលិតកម្ម ឬអ្នកដឹកនាំរឿងណាមួយទាក់ទងនាងសោះ។

"ខ្ញុំមិនដឹងម៉េចដែរ គេអត់សូវហៅ ម្យ៉ាងដោយសារខ្ញុំ មិនសូវស្គាល់ជាមួយបងៗអ្នកដឹកនាំរឿងផងក៏មិនដឹង ទើបមិនពួកគាត់មិនសូវស្គាល់!”។ ថ្លែងបែបនេះ មិនមែនមានន័យថា តារាម៉ូដែលខ្ពស់ស្រឡះ ចាន់ ភារម្យ មិនធ្លាប់មានបទពិសោធន៍នោះទេ ពោលគឺនាងក៏ធ្លាប់ចូលរួមសម្ដែងក្នុងរឿងមួយចំនួនដែរដូចជា "វិញ្ញាណចាំផ្ទះសំណាក់" និងរឿង "Single Mom” ជាដើម។

យ៉ាងណា ចាប់តាំងពីចប់ការសម្ដែងក្នុងរឿងទាំងប៉ុន្មានពីអតីតកាលនោះ គឺការងារសម្ដែងរបស់នាងមិនសូវកាក់កបឡើយ ដោយភាគច្រើនគឺតែការងារម៉ូដែល។ ប៉ុន្តែយ៉ាងណា ដូចបញ្ជាក់ពីខាងលើ ស្រីស្រស់កម្ពស់ ១,៧១ ម៉ែត្ររូបនេះ ទទួលថា ការងារ ក៏ដូចជាអាជីពជាតារាម៉ូដែល នៅមានទីផ្សារតូចបើធៀបនឹងអាជីពផ្សេងទៀតក្នុងសិល្បៈ។ ដូច្នេះហើយ នាងគ្រោងនឹងពង្រីកទីផ្សារការងាររបស់នាងទៅរកអាជីពនេះបន្ថែមទៀត។

ភារម្យ ថា ទី១ដើម្បីពង្រីកទីផ្សារ និងទី២គឺក្នុងគោលបំណងដុះខាត់សមត្ថភាពសិល្បៈរបស់ខ្លួនបន្ថែមទៀត ព្រោះថា ជាអ្នកសិល្បៈមួយរូប គួរមានជំនាញច្រើន កាន់តែល្អ។ កញ្ញា ចាន់ ភារម្យ មានវ័យ ២៦ឆ្នាំ ជាតារាម៉ូដែលស្រីពេញនិយមមួយរូប ក្នុងនោះនាងបានចូលប្រឡូកសិល្បៈកាលពីឆ្នាំ ២០១៣ តាមរយៈការប្រឡងម៉ូដែលមួយនៅប៉ុស្តិ៍លេខ៣។ ក្នុងអាជីពជាតារាម៉ូដែលជាង ៦ឆ្នាំមកនេះ នាងត្រូវបានទាក់ទាញជាមួយរូបរាងខ្ពស់ស្រឡះ(១,៧១ម៉ែត្រ) ផ្សំនឹងដើមទ្រូងមូលក្បំល្អ។

យ៉ាងណា នាងថា កន្លងមកនាងត្រូវប៉ាន់តែការងារម៉ូដែល និងស្ប៉តពាណិជ្ជកម្មខ្លះៗ។ ដោយឡែក ការងារសម្ដែង ហាក់មិនសូវរីកចម្រើន ពោលគឺមិនសូវមានគេហៅថត ដែលបញ្ហានេះ ភារម្យ បញ្ជាក់ថា ទំនងមកពីផលិតករ ក៏ដូចជាអ្នកដឹកនាំរឿង មិនដឹងថា នាងក៏អាចសម្ដែងបាន។ ដូច្នេះហើយ ចាប់ពីពេលនេះ នាងបញ្ជាក់ថា នាងត្រៀមខ្លួនសម្រាប់ការងារសម្ដែងទាំងឡាយ ហើយកាន់តែរីករាយ ល្គឹកណា មានការហៅឲ្យចូលថតសម្ដែងនៅក្នុងការងារសម្ដែងណាមួយនាពេលខាងមុខ៕

ដកស្រង់ពី់៖Sabay