Social Network

Sony Xperia 1 II លក់មួយទឹកតាមហាងតម្លៃនៅតែកប់!

ទូសព្ទមានតម្លៃជាង ១ពាន់ដុល្លារ Sony Xperia 1 II ចេញលក់លើទីផ្សារកម្ពុជា តាមរយៈការនាំចូលរបស់ហាងលក់ទូរសព្ទធំមួយចំនួន។បច្ចុប្បន្ននៅតែមានលក់នៅហាង។

សម្រាប់ការចេញលក់ដំបូង Sony Xperia 1 II បានកំណត់ តម្លៃ ១១៩៩ដុល្លារ។ តាមប្រភពពីហាងសុខលី មានលក់ម៉ូដែលមួយទឹកដែលមានតម្លៃខ្ទង់ ៩៥០ដុល្លារ ទំហំ ២៥៦GB។Xperia 1 II មានអេក្រង់ដែលមានកម្រិតបង្ហាញ 4K ជាប្រភេទ OLED មានទំហំ ៦,៥អ៊ីញ ដែលមានមាត្រដ្ឋាន 21:9។ វាដំណើរការដោយបន្ទះឈីប Snapdragon 865, មានថ្មទំហំ ៤០០០ mAh, គាំទ្រការសាកថ្មឥតប្រើខ្សែ និងមានរន្ធដោតកាស 3.5 mm ផងដែរ៕

ដកស្រង់ពី៖sabay