Social Network

រថយន្ត Land Rover : Defender 2020 មកដល់កម្ពុជាជាផ្លូវការហើយ

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover Defender នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Land Rover Defender ស៊េរីថ្មី 2020 ដែលមានទីតាំងនៅការិយាល័យ Jaguar Land Rover Cambodia កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

Land Rover : Defender 2020 បានបង្កើតឡើងដោយមានរួមបញ្ចូលជាមួយនឹងកម្លាំង Off-road, ការច្នៃប្រឌិតថ្មីនិងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ធ្វើឲ្យបទពិសោធន៍បើកបររបស់អ្នកកាន់តែមានភាពអស្ចារ្យ មិនតែប៉ុណ្ណោះរថយន្តនេះនឹងក្លាយជាគូប្រកួតប្រជែងឈានមុខគេក្នុងទីផ្សាររថយន្ត Off-road ផងដែរ។

រថយន្តនេះត្រូវ បានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Land Rover ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជំនះគ្រប់ឧបសគ្គកាន់តែពិសេសសម្រាប់អតិថិជនដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road។ Land Rover Defender 2020 ពោរពេញដោយសមត្ថភាពអស្ចារ្យជាមួយនឹងរូបរាងដែលទាក់ទាញភ្នែកបំផុតគ្រប់ផ្នែកពោរពេញដោយភាពទាក់ទាញសម្រាប់ដំណើរទៅគ្រប់កន្លែងជាមួយរថយន្តប្រភេទនេះ កាន់តែធ្វើអោយអ្នកមានទំនុកចិត្ត។

ចំណែកឯកាងខាងមុខត្រូវបានរចនាថ្មី រឹងមាំ ធន់នឹងការប៉ះទង្គិចល្អបំផុតសម្រាប់ការបើកបរលើផ្លូវលំបាក។ ចំណែកផ្នែកខាងក្នុងបានបំពាក់ទៅដោយពូកស្បែកមានគុណភាពខ្ពស់ធន់នឹងការប្រើប្រាស់ពេលបើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

កៅអីនីមួយៗបានរចនាដោយផ្ដល់ទាំងសុវត្ថិភាព និងផាសុកភាពដល់អ្នកបើកបរ។Land Rover Defender 2020 ការរចនាម៉ូតលំដាប់ពិភពលោក ជាមួយនឹងលក្ខណៈជំនាញក្នុងការបើកបរ ផ្លូវលំបាក ដែលបំពាក់ជាមួយនឹងអំពូលមុខ LED ដែលផ្ដល់នូវភាពទាន់សម័យ រឹងមាំ រួមទាំងមានកង់មុខ ក្រោយដ៏ រឹងមាំដើម្បីបង្ហាញអំពីគោលបំណងរបស់រថយន្ដនេះសម្រាប់ការរត់កាត់លើផ្លូវដ៏អស្ចារ្យជាមួយនិងភាពភ្លឺថ្លា ទាំងខាងមុខនិងខាងក្រោយ។

ជាមួយសមត្ថភាពពិសេស ជាមួយកង់របស់ Land Rover Defender 2020 គ្មានភាពរអិលពេលបើកបរ ហើយបន្ថែមជំនួយនៅពេលដែលបត់បែនស្ថានភាពផ្លូវគ្រប់កាលៈទេសៈ បើទោះជាអ្នកជួបនូវផ្លូវជំរាលស្មុគស្មាញក៏ដោយ នោះ Land Rover Defender នឹងចាប់ដំណើរការប្រព័ន្ធជំនួយដំណើរការជាមួយនឹងប្រព័ន្ធគ្រប់គ្រងពេលចុះជំរាលដើម្បីប្រាកដថារថយន្ត មិនរអិលថយក្រោយ ឬជ្រុលទៅមុខលឿនពេក។

លោក ង៉ន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌាសម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត Off-Road មួយនេះមកកាន់ទីផ្សារកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។

ម៉្យាងទៀត យើងសង្កេតឃើញថា បច្ចុប្បន្ននេះរថយន្តប្រភេទ Off-Road ក៏ទទួលបានការពេញនិយមសម្រាប់អ្នកមានគ្រួសារ និងសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ដោយសាររថយន្តប្រភេទនេះអាចប្រើប្រាស់បាន គ្រប់កាលៈទេសៈ គ្រប់ស្ថានភាពផ្លូវ មិនថាសម្រាប់ធ្វើការ ឬដំណើរកម្សាន្តនោះទេ។”

ដកស្រង់ពី៖sabay