Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lamborghini Aventador គ្រឿងទី១ម៉ឺន នឹងហោះមកប្រទេសក្បែរខាងកម្ពុជា

  • Print

Lamborghini បានអបអរសាទរនូវជោគជ័យដ៏សំខាន់មួយ គឺការផលិតរថយន្ត Aventador បានសរុប ១០ ០០០គ្រឿង នៅរោងចក្រ Sant’Agata Bolognese។Aventador គ្រឿងទី១ម៉ឺននោះ គឺជាម៉ូដែល SVJ Roadster ដែលមានតួខ្លួនពណ៌ Grigio Acheso និង កាប៊ីនខាងក្នុងពណ៌ក្រហម Rosso Mimir ហើយរថយន្តនោះនឹងត្រូវដឹកទៅកាន់ប្រទេសថៃ។

រថយន្តបើកដំបូលខាងលើ នឹងបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated V12 មានកម្លាំង ៧៥៩សេះ ដំណើរការដោយប្រអប់លេខ ៧វគ្គ និងប៉ុងពីរ AWD អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

Aventador បានចាប់ផ្តើមចូលសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ២០១១ ដោយនៅពេលនោះមានតែប្រភេទ Coupe កម្លាំង ៦៩០សេះប៉ុណ្ណោះ។ ក្រោយមកប្រភេទបើកដំបូល Roadster ក៏បានចេញនៅក្នុងឆ្នាំ២០១២៕

ដកស្រង់ពី៖sabay