Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Galaxy Z Fold2 ប្រភេទពិសេសនេះ ដាក់លក់តែ៤នាទី ដាច់អស់គ្មានសល់

  • Print

ក្រុមហ៊ុន Samsung បានប្រកាសចេញ Galaxy Z Fold2 ប្រភេទ Thom Browne Edition ដែលមានការឌីហ្សាញបែប ហើយលក់ដាច់ខ្លាំងបំផុត តែមានតម្លៃដល់ ៣៣០០ដុល្លារ។

ជាមួយគ្នានេះ Galaxy Z Fold2 Thom Browne Edition ក៏មានលក់នៅប្រទេសថៃដែរ ហើយលក់ដាច់អស់ក្នុងរយៈពេលត្រឹមតែ ១ថ្ងៃ ខណៈនៅប្រទេសចិនឯណោះវិញ ប្រើពេលត្រឹម ៤នាទី ក៏លក់ដាច់អស់គ្មានសល់តែម្តង។

គួរឲ្យដឹងថា Samsung នឹងផលិត Galaxy Z Fold2 Thom Browne Edition ត្រឹមតែ ៥ ០០០គ្រឿងប៉ុណ្ណោះ ហើយវាមានភ្ជាប់មកជាមួយនូវកាស Galaxy Buds Live និង Galaxy Watch3 រួមជាមួយសម្បកការពារពិសេសផងដែរ។ ដោយក្នុងនោះ ១ ០០០គ្រឿងសម្រាប់លក់នៅប្រទេសកូរ៉េ និងចិន ប៉ុន្តែ Samsung មិនបានបញ្ជាក់ឡើយថាមានលក់នៅថៃប៉ុន្មានគ្រឿង។យ៉ាងណាមិញ Thom Browne Edition លើស្មាតហ្វូននេះ មិនមែនផលិតឡើងដើម្បីរកប្រាក់ចំណេញឡើយ ប៉ុន្តែគឺដើម្បីផ្សព្វផ្សាយ និងវាយតម្លៃម៉ាកយីហោរបស់ Samsung៕

ដកស្រង់ពី៖sabay