Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការពិតមួយតួខ្លួន Rolls-Royce Ghost ឆ្នាំ២០២១ ផ្លាស់ប្តូរទាំងអស់ អត់តែរបស់២យ៉ាងប៉ុណ្ណោះ

  • Print

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Rolls-Royce ទើបតែបានប្រកាសចេញរថយន្ត Ghost ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយវាទទួលបានការឌីហ្សាញថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងកាប៊ីនខាងក្នុង មើលទៅរឹតតែទាក់ទាញ ព្រមទាំងបំពាក់មុខងារថ្មីជាច្រើនថែមទៀតផង។ដោយឡែក តាមរយៈការឲ្យដឹងពីក្រុមហ៊ុន Rolls-Royce ថ្វីបើ Ghost ឆ្នាំ២០២១ ត្រូវបានឌីហ្សាញឡើងវិញទាំងស្រុងមែន (All-new) ប៉ុន្តែមានរបស់ ២យ៉ាង មិនត្រូវបានផ្លាស់ប្តូរឡើយ ពោលគឺរក្សានៅដដែល ដោយទី១ គឺ ទេវរូប Spirit of Ecstasy និងទី២ គឺ ឆ័ត្រ ដែលគេលាក់នៅក្នុងទ្វាររថយន្តតែម្តង។

គួរឲ្យដឹងថា Rolls-Royce Ghost ថ្មី បានប្រើគ្រោងឆ្អឹង Flexible Aluminum Architecture ថ្មីដូចរថយន្ត Phantom និង Cullinan ដែរ។ វាបំពាក់ម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbocharged V12 មានកម្លាំង ៥៦៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ZF ប៉ុងពីរ AWD និង ប្រព័ន្ធបង្វិលចង្កូតរេកង់ទាំង៤ All-Wheel Steering ផងដែរ។

បើប្រៀបធៀបទៅនឹងស៊េរីចាស់ រថយន្ត Ghost ថ្មីមានប្រវែងវែងជាងមុន ៨៩មីល្លីម៉ែត្រ (សរុប ៥,៥ម៉ែត្រ) និង ទទឹងធំជាងមុន ៣០មីល្លីម៉ែត្រ (សរុប ១,៩ម៉ែត្រ) ដែលជួយឲ្យកាប៊ីនខាងក្នុងរបស់វា កាន់តែធំទូលាយជាងមុន។ ចំពោះតម្លៃរបស់រថយន្ត Rolls-Royce Ghost ឆ្នាំ២០២១ នេះវិញគឺចាប់ពី ៣៣២ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖sabay