Social Network

ប្រិយមិត្ត​សរសើរ សុខ សោម៉ាវត្តី ចេញ​សម្ផស្ស​ដើម​ទ្រូង​ស្អាត ក្រោយ​គ្រង​ឈុត​ប្រពៃណី​ច្នៃ​ម៉ូដ​ថ្មី​មួយ

អ្នកមេម៉ាយវ័យក្មេង សុខ សោម៉ាវត្តី មួយរយៈចុងក្រោយត្រូវបានគេកត់សម្គាល់ ហ៊ានលេងឈុតសិចស៊ីជាងមុន ដោយហ៊ានបញ្ចេញដើមទ្រូង

ជាក់ស្ដែងដូចកាលពីប៉ុន្មានខែមុន នាងបានបង្ហាញរូបស្លៀកឈុតសមួយសន្លឹកលេចចេះសម្រស់ដើមទ្រូងស្រស់ស្អាតគួរឲ្យគយគន់។ ប៉ុន្មានថ្ងៃមុននេះទៀត នាងក៏ស្រាប់ទទួលបានការចាប់អារម្មណ៍ជាថ្មី តាមរយៈឈុតថ្មីមួយទៀតដែលប្រិយមិត្តចាប់អារម្មណ៍ច្រើនទៅលើសម្ផស្សដើមទ្រូងរបស់នាងដូចគ្នា នោះក៏ព្រោះតែនាងបានគ្រងឈុតប្រពៃណីមួយ ដែលត្រូវបានរចនាម៉ូដថ្មី ប្លែក មានចង្អូរចុះមកក្រោមកាត់តាមចន្លោះដើមទ្រូង។

ត្រង់នេះហើយដែលនាំឲ្យប្រិយមិត្តចាប់អារម្មណ៍ជាថ្មីនឹងសម្រស់របស់អ្នកមេម៉ាយវ័យក្មេង។ ប្រិយមិត្តជាច្រើនបានពោលសរសើរតារាស្រីថា ពិតជាស្រស់ស្អាត ហើយថា ឈុតប្រពៃណីមួយឈុតនេះក៏ស្អាត និងក៏រឹតតែទាក់ទាញទៀតចំពោះគំនិតរចនាថ្មី ដោយបានបង្ហាញពីសម្ផស្សដើមទ្រូងរបស់អ្នកមេម៉ាយ មូលក្បំល្អ មើលហើយគួរឲ្យក្នាញ់មែនទែន។

ជារួមទាំងមនុស្ស ទាំងសំលៀកបំពាក់ សុទ្ធតែទទួលបានការសរសើរ។ តោះ ទស្សនាមេម៉ាយរូបស្រស់ តាមវីដេអូខាងក្រោមនេះបន្ថែមទាំងអស់គ្នា!

 

 

ដកស្រង់ពី៖ Sabay