Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ព្រើត! ឆ្លងកាត់អាជីព​សិល្បៈ​ជិត​១៤​ឆ្នាំ​​​ អេដា មិនអាចច្រៀងបទប្រភេទនេះបាន​

  • Print

អេដា ដែលជាតារាចម្រៀងស្រីល្បីឈ្មោះម្នាក់ក្នុងស្រទាប់យុវវ័យ បានបង្ហាញអាថ៌កំបាំងមួយក្នុងអាជីពចម្រៀងរបស់ខ្លួនរយៈពេលជិត១៤ឆ្នាំ ខណៈដែលអ្នកគាំទ្រជាច្រើនងឿងឆ្ងល់ ថាហេតុអ្វីបានជាIdol

ពួកគេមិនដែលចេញបទប្រពៃណីទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិទាល់តែសោះនោះ។ អេដា បានស្រាយចម្ងល់នេះតាមរយៈ Sabay នៅថ្ងៃទី១១ ខែកញ្ញា ថា រូបនាងផ្ទាល់ ស្រឡាញ់ និងចូលចិត្តស្ដាប់បទប្រពៃណីដែរ ប៉ុន្តែខ្លួនឯងមិនអាចច្រៀងទៅរួច ព្រោះសំឡេងមិនត្រូវនឹងបទប្រពៃណី។

នាងបន្ថែមថា ទៅថ្ងៃអនាគតក៏នាងពុំមានបំណងច្រៀងបទប្រពៃណីដែរ ប៉ុន្តែនៅថ្ងៃណាមួយនាងអាចនិពន្ធឲ្យគេច្រៀងបាន។ អេដា៖"មិនថាអត់ចូលចិត្តទេបង តែខ្ញុំអត់មានទំនោរទៅខាងប្រពៃណី ម្យ៉ាងសំឡេងយើងអត់អំណោយផលទៅបទប្រពៃណីផង ខ្ញុំច្រៀងបានតែបទPOP(ប្រជាប្រិយ) ដល់អីចឹងខ្លាចខូចបទខ្ញុំក៏អត់ហ៊ានច្រៀងហ្មងទៅ"។

អេដា បានប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការផលិតបទចម្រៀងច្រៀងដោយខ្លួនឯង រួចបង្ហោះតាមបណ្ដាញសង្គមយូធូបតាំងពីឆ្នាំ២០០៦។ គិតមកដល់ពេលឆ្នាំ២០២០ នេះ អេដា មានបទចម្រៀងផ្ទាល់ខ្លួនប្រមាណ៥០បទ ហើយ។ បច្ចុប្បន្នតារាចម្រៀងរូបនេះ នៅតែឆ្លៀតច្រៀងក្នុងស្ទូឌីយោផង និងតាមកម្មវិធីផ្សេងៗ បន្ថែមលើមុខរបរលក់គ្រឿងសម្អាងផ្ទាល់ខ្លួន។

ប្លែកពីតារាចម្រៀងដទៃដែលនិយមចេញបទប្រពៃណីខ្មែរទាក់ទងនឹងពិធីភ្ជុំបិណ្ឌឆ្នាំ២០២០ នេះ អេដា បានចេញបទចង្វាក់រ៉េប និងបទបែបមនោសញ្ចេតនាចំនួន២បទ។ ចម្រៀងទាំង២បទនោះ គឺមានបទ"បានតែនិយាយ" និងបទ"ពេលអូនបិទភ្នែក"៕

 

ដកស្រង់ពី៖Sabay