Social Network

មួយខែកញ្ញា Samsung ធ្វើកម្មវិធីប្រកាសផលិតផលថ្មី ២លើក

កម្មវិធី Samsung Galaxy Unpacked សម្រាប់ប្រកាសចេញ Galaxy Z Fold 2 ទើបបញ្ចប់ទៅបានប៉ុន្មានសប្ដាហ៍ នាពេលនេះ Samsung ប្រកាសពីការរៀបចំកម្មវិធី Galaxy Unpacked មួយទៀតដែលនឹងធ្វើឡើងនាថ្ងៃទី២៣ ខែកញ្ញា។

ទោះបីជា Samsung មិនទាន់បានបញ្ជាក់អំពីដំណឹងលម្អិតអំពីផលិតផលដែលគ្រោងនឹងបង្ហាញ ប៉ុន្តែក្នុង Poster ប្រកាសអំពីកម្មវិធី មានបង្កប់តម្រុយធំមួយគឺឃ្លា Unpacked for Every Fan។

វាអាចជាតម្រុយសំដៅលើ Galaxy S20 Fan Edition ដែលគេបានលេចឮជាច្រើនលើកមកហើយ។ផ្អែកតាមចចាមអារ៉ាម Galaxy S20 Fan Edition នឹងចេញលក់នាខែតុលា ដែលមានអាចមានបំពាក់ដោយអេក្រង់ទំហំ ៦,៥អ៊ីញ ប្រភេទ Super AMOLED មានកម្រិតបង្ហាញ 2400 x 1080 ភីកសែល និង Refresh Rate 120Hz។

S20 Fan Edition អាចមានទាំងប្រភេទ 4G និង 5G ដោយប្រភេទ 4G នឹងប្រើប្រាស់ឈីប Exynos 990 និងប្រភេទ 5G ប្រើប្រាស់ឈីប Snapdragon 865។ ចំណែកកាមេរ៉ាក្រោយវិញមានចំនួនបីគ្រាប់ គឺកាមេរ៉ាមេទំហំ ១២MP, កាមេរ៉ា Wide-Angle ១២MP និងកាមេរ៉ា Telephoto ទំហំ ៨MP ហើយកាមេរ៉ាខាងមុខទំហំ ៣២MP។ស្មាតហ្វូននេះដែរនឹងមានផ្ទុកថ្មទំហំ ៤៥០០mAh, មាន RAM ទំហំ ៦GB និងអង្គផ្ទុកទំហំ ១២៨GB ហើយវាអាចមានជម្រើសពណ៌ជាច្រើនផងដែរ៕

ដកស្រង់ពី៖sabay