Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរ! អ៊ុន សិទ្ធា គ្រោងសម្ពោធជំនួញថ្មីមួយនៅចុងខែនេះហើយ!

  • Print

តារាសម្ដែង អ៊ុន សិទ្ធា នឹងសម្ពោធមុខជំនួញថ្មីមួយនៅចុងខែកញ្ញា ឆ្នាំ២០២០

នេះ បន្ថែមលើអាជីពសម្ដែងដែលលោកអះអាងថាកំពុងមមាញឹកថតរឿងភាគចំនួនពីររឿងជាប់គ្នា គឺរឿង"ចំណងអាពាហ៍ពិពាហ៍" និងរឿង"ពណ៌ជីវិត" សម្រាប់ស្ថានីយទូរទស្សន៍ PNN។

លោក អ៊ុន សិទ្ធា និយាយថា លោកបានសម្រេចទិញប្រេនថ្មីរបស់ផលិតផលថែរក្សាសុខភាពមួយពីក្រៅប្រទេស ដើម្បីចែកចាយផ្ដាច់មុខនៅកម្ពុជា។ ពិធីសម្ពោធ ឬចុះកិច្ចព្រមព្រៀងលើមុខជំនួញនេះជាមួយដៃគូសហការ នឹងធ្វើនៅថ្ងៃទី៣០ ខែកញ្ញា ប៉ុន្តែលោកមិនទាន់បានកំណត់ទីតាំងនៅឡើយដោយលោករវល់នឹងការងារថតពេក។

គេសង្កេតឃើញតារាៗ និងអ្នករកស៊ីលក់ផលិតផលតាមអនឡាញជាច្រើន កំពុងកាក់កបជាមួយនឹងមុខជំនួញនាំចូលផលិតផលសុទ្ធ និងមានគុណភាពពីក្រៅប្រទេស ដើម្បីចែកចាយផ្ដាច់មុខនៅកម្ពុជា។

លោក អ៊ុន សិទ្ធា ក៏មិនអល់អែកនឹងចាប់អាជីពមួយនេះដែរ ត្បិតថាលោកមិនដែលប្រឡូកក្នុងការរកស៊ីបែបនេះ ហើយសង្ឃឹមទទួលបានជោគជ័យច្រើន។

តារាសម្ដែងមាឌស្ដើង សម្បូរពុកចង្ការូបនេះ បន្ថែមថា ចាប់ពីខែតុលា ឆ្នាំ២០២០ តទៅ ពោលគឺពេលជំនួញបើកដំណើរការជាផ្លូវការ រូបលោកកាន់តែមមាញឹក ព្រោះលោកត្រូវចែកពេលទៅធ្វើជំនួញផង និងចេញថតផង៕

ដកស្រង់ពី៖ Sabay