បើចាប់អារម្មណ៍! ទើបដឹង សុខ សោម៉ាវត្តី ឲ្យតម្រុយចូលរោងការជាមួយគូស្នេហ៍ហើយ!
- Details
- Category: Other News
អ្នកមេម៉ាយ សុខ សោម៉ាវត្តី បាន និងកំពុងចងក្រងអនុស្សាវរីយផ្អែមល្ហែមជាមួយកីឡាករបាល់ទាត់ លី វាហេទ ច្រើនឆ្នាំមកហើយ
ប៉ុន្តែពួកគេមិនទាន់ដែលនិយាយជាចំហរឿងគម្រោងអាពាហ៍ពិពាហ៍របស់ពួកគេនោះទេ ដោយទើបតែថ្មីៗនេះប៉ុណ្ណោះ ខាងស្រីបានផ្ដល់តម្រុយមួយពីរឿងនេះ។ សុខ សោម៉ាវត្តី បានឲ្យតម្រុយនេះ នៅក្នុងថ្ងៃខួបកំណើតរបស់គូស្នេហ៍ គឺលោក លី វ៉ាហេទ។
នៅថ្ងៃនេះ ភាគីខាងស្រី បានបញ្ចេញរូបភាពផ្អែមល្ហែមមួយសន្លឹក ហើយបានភ្ជាប់នូវសាររ៉ូមេនទិកមួយទៀត ដោយក្នុងនោះមានចំណុចមួយត្រូវបានគេសង្ស័យថា នោះគឺជាតម្រុយនៃវេលាមង្គលរបស់គូស្នេហ៍តារា និងកីឡាករបាល់ទាត់នេះហើយ។
វត្តី សរសេរថា "Happy officially 23 year old my សង្សាចាស់❤️ ឆ្នាំនេះមិនមានអីច្រើនទេ មានតែជូនពរអោយបន្ទាប់ពីក្លាយជាសង្សារចាស់ ផែនការជីវិតបន្ទាប់របស់បងសូមអោយជោគជ័យហើយអូននៅពីក្រោយមើលថែបង និងផ្ដល់កម្លាំងចិត្តអោយបងគ្រប់ពេលណា៕
ដកស្រង់ពី៖ Sabay