Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hacker បង្កើតកម្មវិធី Android ដែលមានមេរោគដើម្បីលួចលេខកូដ 2FA ពីក្នុងសារ

  • Print

ពុំមែនជារឿងចម្លែកទេដែលក្រុមអ្នកវាយប្រហារបង្កើតកម្មវិធីដែលមានមេរោគ ដើម្បីលួចយកទិន្នន័យពីអ្នកប្រើប្រាស់ ឬដើម្បីតាមដានក្រុមអ្នកប្រឆាំងណាមួយនោះ ប៉ុន្តែនៅពេលថ្មីៗនេះក្រុមហ៊ុនសុវត្ថិភាពបច្ចេកវិទ្យា Check Point បានរកឃើញក្រុមអ្នកវាយប្រហារដែលគេឱ្យឈ្មោះថា Rampant Kitten បានបង្កើតកម្មវិធី Android ដែលមានមេរោគដើម្បីលួចយកលេខកូដ 2FA (Two-factor Authentication) ពីក្នុងសារ។

ក្រុមហ៊ុន Check Point បានឱ្យដឹងថា ទោះបីជាក្រុមអ្នកវាយប្រហារនេះ កាលពីដើមឡើយ បានបង្កើតកម្មវិធីមេរោគសម្រាប់តែប្រព័ន្ធប្រតិបត្តិការ Windows ប៉ុន្តែពេលនេះពួកគេបានប្រើវិធីសាស្រ្តដូចគ្នានេះដើម្បីបង្កើតកម្មវិធីមេរោគសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលពួកគេអាចលួចយកបញ្ជីឈ្មោះ សារ ថតសំឡេងតាមរយៈម៉ៃក្រូហ្វូន និងបើកគេហទំព័រដែលមានមេរោគបានផងដែរ។

ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ផងដែរថា កម្មវិធីមេរោគនេះ នឹងរង់ចាំស្ទាក់យកសារដែលចាប់ផ្ដើមជាមួយអក្សរ "G-" ដែលនេះគឺជាការសម្គាល់ថា ជាសារមានលេខកូដ 2FA ដែលបានផ្ញើមកពីក្រុមហ៊ុន Google ហើយបន្ទាប់មកកម្មវិធីនេះក៏ផ្ញើសារបន្តទៅឱ្យក្រុមអ្នកវាយប្រហារ។

ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភកាន់តែខ្លាំងនោះគឺ កម្មវិធីមេរោគនេះអាចថែមទាំងទាញយកសារពីកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតដូចជាកម្មវិធី Telegram ជាដើម។បច្ចុប្បន្នក្រុមហ៊ុន Check Point បានប្រទះឃើញកម្មវិធីដែលមានផ្ទុកមេរោគនេះក្នុងកម្មវិធីមួយ ដែលបន្លំជាកម្មវិធីសម្រាប់ជួយអ្នកនិយាយភាសា Persian (ភាសាភាគខាងលិចប្រទេសអុីរ៉ង់) ដើម្បីទទួលបានបណ្ណបើកបរនៅក្នុងប្រទេសស៊ុយអែត។ ទោះជាយ៉ាងណាពួកគេក៏បានព្រមានផងដែរថាកម្មវិធីមេរោគនេះអាចមាននៅក្នុងកម្មវិធីផ្សេងៗទៀតផងដែរ៕

ដកស្រង់ពី៖sabay