Social Network

វ៉ា​វ​! ស៊ន សៀវ​ម៉ី គ្រង​ឈុត​កូនក្រមុំ​ស្អាត​ប្លែក​រហូត​អ្នកគាំទ្រ​លាន់មាត់​បែប​នេះ

រាជធានីភ្នំពេញ ៖ កីឡាការិនីតេក្វាន់ដូដ៏ល្បីដែលធ្លាប់ទទួលបានមេដាយមាសយកកិត្តិយសជូនជាតិមាតុភូមិន តាមរយៈការប្រកួតនៅលើឆាកអន្តរជាតិជាច្រើននោះកញ្ញា ស៊ន សៀវម៉ី

បានធ្វើអោយមហាជន និងអ្នកគាំទ្រភ្លឹកភ្នែកទៀតហើយ នៅពេលឃើញនាងតុបតែងខ្លួនបែបប្រពៃណីខ្មែរ ព្រោះភាគច្រើនធ្លាប់តែឃើញនាងស្លៀកឈុតកីឡាប្រកួត និងម្តងម្កាលតែងខ្លួនបែប Swag អីនោះ ។

កីឡាការិនីតេក្វាន់ដូ ដែលមានកម្ពស់ខ្ពស់ស្រឡះជើងវែងស្រឡូន មួយរយៈពេលចុងក្រោយនេះបានផ្លាស់ប្តូរស្ទាយនៃការតុបតែងកាយរបស់នាងសឹងតែប្រែប្រួល ១៨០ ដឺក្រេ រហូតមហាជន និងអ្នកគាំទ្រលង់សម្រស់ និងមើលទៅអាយដលរបស់ខ្លួនសឹងតែមិនស្គាល់ ។

ដោយឡែក កាលពីពេលថ្មីនេះៗ រូបនាងបានផ្លាស់ប្តូរការតែងខ្លួនពីនារីស្លៀកឈុតប្រកួតនៅក្នុងទីលានមកផ្លាស់ប្តូរជានារីខ្មែរ ដ៏សុភាពទន់ភ្លន់ ទឹកមុខញញឹមស្រទន់ មិនសមជានារីដែលមានថ្វីជើងខ្លាំងនោះទេ ។ រូបថតកញ្ញា ស៊ន សៀវម៉ី គ្រងសំលៀកបំពាក់បែបប្រពៃណី និងការផាត់មុខ ធ្វើសក់ ប្រៀបដូចជា កូនក្រមុំនៅក្នុងថ្ងៃមង្គលការដ៏ស្រស់ស្អាត ឃើញហើយលាន់មាត់មិនសរសើរមិនបាននោះទេ ។

យ៉ាងណាមិញ ក្រោយពីបង្ហាញខ្លួនជាមួយនឹងឈុតបែបប្រពៃណីខ្មែរយ៉ាងស្រស់សោភារួចមក ក៏មានមហាជនជាច្រើនបានសរសើរ រូបនាងមិនដាច់ពីមាត់ ទៅលើរូបសម្រស់ និងរូបរាងមិនចាញ់តារាបង្ហាញម៉ូដអាជីពនោះទេ នេះក៏ពីព្រោះរូបនាងមហាជនមិនសូវបានឃើញនាងតុបតែងខ្លួនបែបនេះ ។

ជាក់ស្តែងអ្នកគាំទ្រនាងមួយរូបបានលាន់មាត់ថា «វ៉ាវ អាយដលខ្ញុំ ពិតជាសមសួនជានារីខ្មែរស្រស់ស្អាតអ្វីម្លេះ» ។ គួរបញ្ចាក់ផងដែរថា មួយរយៈចុងក្រោយនេះ មហាជនសង្កេតឃើញថា កីឡាការិនី ស៊ន សៀវម៉ី ហាក់ផ្លាស់ប្តូរស្ទាយតុបតែងខ្លួនមួយទំហឹង ក្រោយពីរូបនាងបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងគូស្នេហាកាលពីពេលថ្មីៗនេះរួចមក ៕

ដកស្រង់ពី៖ កោះសន្ដិភាព