Social Network

Honda Accord ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ ថោកបំផុតចាប់ពី ២៤០០០ដុល្លារ

Honda ទើបតែបានប្រកាសពីការអាប់ដេតមួយចំនួន សម្រាប់រថយន្ត Accord ស៊េរីឆ្នាំ២០២១ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយក្នុងនោះរួមមានទាំង ការឌីហ្សាញ, បច្ចេកវិទ្យា, ការបើកបរ, មុខងារសុវត្ថិភាព និងតម្លៃរបស់វាផងដែរ។

រថយន្ត Honda Accord ឆ្នាំ២០២១ ដែលនឹងចេញលក់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបំពាក់ប៉ាណាមុខធំជាងមុន ដែលជួយឲ្យរ៉ាដា Honda Sensing វាដំណើរការកាន់តែប្រសើរ ព្រមទាំងបំពាក់ចង្កៀងមុខថ្មី ដែលអាចបាញ់ភ្លើងបានឆ្ងាយ និងជះពន្លឺធំជាងមុន ជាដើម។ចំពោះផ្នែកខាងក្នុង វាមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញមកស្តង់ដារ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ផងដែរ។Accord មានជម្រើសម៉ាស៊ីនចំនួន ៣ជម្រើស គឺ ម៉ាស៊ីន Hybrid, ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ កម្លាំង១៩២សេះ និងម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo កម្លាំង២៥២សេះ។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ រថយន្ត Sedan នេះមានបំពាក់មុខងារជាច្រើន រួមទាំង Low Speed Braking Control, Adaptive Cruise Control (ACC) និង Lane Keeping Assist system (LKAS) ផងដែរ។រថយន្ត Honda Accord ឆ្នាំ២០២១ មានតម្លៃចាប់ពី ២៤ ៧៧០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក និង ចាប់ពី ២៦ ៣៧០ដុល្លារ សម្រាប់រថយន្ត Accord Hybrid៕

ដកស្រង់ពី៖sabay