Social Network

ក្រុម​តារាទាំងអស់របស់ JYP នឹង​វិលមកជាមួយ​បទ​ថ្មី មុនបិទទំព័រឆ្នាំ ២០២០

ផ្អែកតាមរបាយការណ៍ភាគហ៊ុនរបស់ផលិតកម្ម JYP ចេញដោយក្រុមហ៊ុន Hana Financial Investment Co.

ដែលបានចេញកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថាផលិតកម្មនឹងមានអ្វីថ្មីជាបន្តជាមួយនឹងតារារបស់ខ្លួន សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំនេះ។ អ្នកនាំពាក្យម្នាក់ពីក្រុមហ៊ុន Hana Financial Investment Co. បានបង្ហើបថា តារារបស់ JYP ទាំងអស់លើកលែង Stray Kids កំពុងរៀបចំគម្រោងចេញបទថ្មីមកជួបអ្នកគាំទ្រនៅត្រីមាសទី ៤ ដែលជាត្រីមាសចុងក្រោយប្រចាំឆ្នាំ។

\តាមរយៈការចេញមុខលើកនេះ ផលិតកម្មរំពឹងថាអាចនឹងលក់បានអាល់ប៊ុមដល់ទៅ ២លានបន្ទះ។ យ៉ាងណាសម្រាប់ព័ត៌មានបង្ហាញមុខក្រុមនារីថ្មីគឺ NiZiu ក៏មានការបញ្ជាក់ដែរថានឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២០។

ប៉ុន្តែក្រុមចម្រៀងប្រុសចិន និងកូរ៉េនោះនឹងលើកទៅឆ្នាំ ២០២១។ ជាមួយគ្នានោះ ក៏ថែមទាំងមានក្រុមចម្រៀងប្រុសជប៉ុនមួយទៀត ដែលកំពុងត្រៀមខ្លួនក្នុងការបង្ហាញមុខជាលើកដំបូងប៉ុន្តែមិនមែនចេញនៅឆ្នាំ ២០២១ទេ៕

 

 

ដកស្រង់ពី៖ Sabay