Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គិតមកដល់ថ្ងៃនេះ មានរយៈពេល ១ឆ្នាំគត់ដែល Sulli ឃ្លាតទៅទីដ៏សែនឆ្ងាយ

  • Print

គិតមកដល់ថ្ងៃនេះ មានរយៈពេល ១ឆ្នាំគត់សម្រាប់ការឃ្លាតទៅសែនឆ្ងាយរបស់ Sulli អតីតសមាជិកក្រុម f(x)។

រម្លឹកទៅកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ Sulli ត្រូវបានគេប្រទះឃើញ ថាបានស្លាប់ក្នុងផ្ទះរបស់នាងដែលស្ថិតក្នុងខេត្ត Gyeonggi នៅអាយុ ២៥ឆ្នាំ។ ព័ត៌មាននៃមរណភាពរបស់នាងពិតជាបង្កការភ្ញាក់ផ្អើលខ្លាំងលើសលុប បន្សល់ត្រឹមការសោកស្ដាយអាឡោះអាល័យពីសំណាក់គ្រូសារ មិត្តភ័ក្តិ និងអ្នកគាំទ្រ។

ទោះបីវាកន្លងផុតទៅ ១ឆ្នាំហើយក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែនឹករលឹក ស្រណោះវត្តមានរបស់នាងលើផែនដីនេះ ដោយខ្លះថែមទាំងបានបង្ហោះសារឧទ្ទិសសុំឲ្យនាងបានដល់ទីស្ងប់ទៀតផង។ សូមបញ្ជាក់ផងដែរថា Sulli បានចេញមុខកាលពីលើកដំបូងកាលពីឆ្នាំ ២០០៥ ក្នុងរឿងរបស់ទូរទស្សន៍ SBS។

បន្ទាប់មកកេរ្តិ៍ឈ្មោះរបស់នាងកាន់តែហក់ឡើង ពេលនាងចូលប្រឡូកក្នុងវិស័យ K-Pop ជាសមាជិកក្រុម f(x) ក៏ដូចជាទទួលបានក្ដីស្រឡាញ់គាំទ្រខ្លាំងពីអ្នកគាំទ្រ៕

ដកស្រង់ពី៖ Sabay