Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនដែលអើពើសោះ ឥឡូវ Cellcard ងាកមកធ្វើបទចម្រៀងម្ដង ទើបចេញក្ដៅៗ!

  • Print

ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទរបស់ខ្មែរតែមួយគត់ Cellcard រាប់ឆ្នាំមកហើយ មិនដែលសូវអើពើនឹងការធ្វើបទចម្រៀង ដោយផ្ដោតតែលើការផ្គត់ផ្គង់សេវាទូរស័ព្ទ និងអ៊ីនធឺណិតលើទូរស័ព្ទនោះ

ពេលនេះបានងាកមកធ្វើបទចម្រៀងមួយបទ យកសុទ្ធតែតារាលំដាប់ៗមកច្រៀងរួមគ្នាក្នុងបទចម្រៀងមួយបទមានចំណងជើងថា "“ពិភពលោកយើងតែមួយ””។

បទចម្រៀងនេះ ទើបត្រូវបានបញ្ចេញនៅថ្ងៃនេះ ប៉ុណ្ណោះ ដោយពេលចេញមក គឺចេញជាវីដេអូចម្រៀងផ្លូវការ(MV) តែម្ដង។ ចំណុចគួរចាប់អារម្មណ៍ គឺថាតារាចម្រៀងជួរមុខរបស់កម្ពុជា ដែលពេញនិយមក្នុងស្រទាប់យុវវ័យជាច្រើននាក់ បានចូលមកច្រៀងរួមគ្នា កម្រនឹងឃើញ។

ពួកគេទាំងនោះមានដូចជា មាស សុខសោភា ខាត់ សុឃីម អ៊ីវ៉ា ព្រះនាងតូច នរោត្តម ជេនណា រ៉េត ស៊ូហ្សាណា ហេង ពិទូ ខាន់ ជេមស៍ និងចេន ជាដើម។ មកទល់នឹងពេលនេះ Cellcard ដែលជាម្ចាស់ផលិតបទចម្រៀងខាងលើ មិនទាន់បញ្ចេញលម្អិតថា ហេតុអ្វី បានជាពួកគេចំណាយពេលវេលា និងថវិកាផលិតបទចម្រៀងពិសេសនេះឡើងនៅឡើយទេ។

ប៉ុន្តែចំណុចវិជ្ជមានក្នុងបទចម្រៀងមួយបទនេះ គឺបង្កើតស្មារតីរួបរួម ស្រឡាញ់ អោយតម្លៃគ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ ព្រោះទាំងអស់គ្នា រស់នៅលើផែនដីតែមួយ ក្រោមមេឃតែមួយជាមួយគ្នា។ ដូច្នេះហើយ ទើបឃ្លាមួយក្នុងបទចម្រៀងប្រមូលផ្ដុំដោយកំពូលសិល្បករនេះ បានលើកឡើងថា "ផ្សារភ្ជាប់ផែនដីដោយក្ដីស្រឡាញ់"។

បទចម្រៀងពិសេសមួយបទរបស់បណ្ដាញក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទធំខាងលើនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្តអ្នកស្ដាប់ទាំងឡាយ។ ពួកគេលើកឡើងថា បទនេះ មានអត្ថន័យល្អ បង្កប់ក្ដីស្រឡាញ់ធំទូលាយមិនអាចវាស់បាន ដោយឡែកបទភ្លេងទៀតសោត មានកម្លាំងជំរុញទឹកចិត្តខ្លាំង៕

ដកស្រង់ពី៖ Sabay