Social Network

តិច​មិន​ជឿ មក​លេង​កន្លែង​នេះ​ជាមួយ G-Devit និង បូព្រឹក្ស សប្បាយ​កប់​ហើយ បាន​ចុះ​តម្លៃ ៤០%ទៀត

តារាចម្រៀងល្បីៗកម្ពុជាមាន G-Devit និង ទេព បូព្រឹក្ស និងក្រុមឌីជេជាច្រើននាក់

គ្រោងនឹងជួបជុំគ្នានៅថ្ងៃបុណ្យអុំទូកអកអំបុក និងសំពះព្រះខែ នៅកន្លែងលេងទឹកកម្សាន្តធំជាងគេនៅកម្ពុជា Garden City Water Park ដែលមានកម្មវិធីកម្សាន្តច្រើនសម្បូរបែប និងកម្មវិធីបញ្ចុះតម្លៃដល់ទៅ ៤០% ឯណោះ។ តាមការបង្ហើបរបស់អ្នករៀបចំកម្មវិធី បានឲ្យដឹងថា កម្មវិធីនេះ គឺដើម្បីឆ្លើយតបទៅនឹងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវដែលបានចូលមកលេងកម្សាន្តបន្តបន្ទាប់កន្លងមក។

ដូច្នេះហើយ Garden City Water Park បានប្រកាន់គោលជំហររឹងមាំថា នឹងផ្តល់ជូនសេវាកម្មគួរជាទីគាប់ចិត្ត និងរិះរកនូវអ្វីដែលថ្មីៗសម្រាប់បង្កើតចំណីអារម្មណ៍ប្លែកៗមិនធ្លាប់មានពីមុនមក។ ដូចនឹងការតាំងចិត្តនេះ ព្រមទាំងដើម្បីផ្លាស់ប្តូរបរិយាកាសឲ្យកាន់តែកក្រើកទ្វេដង Garden City Water Park បានពាំនាំនូវកម្មវិធីពិសេសខាងលើ សម្រាប់ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងមកដល់ពាក់កណ្ដាលសប្ដាហ៍នេះ ជាមួយការរាំតាមចង្វាក់តន្ត្រីបទភ្លេង EDM, Trap, Hiphop, Dance Pop ដ៏កន្រ្តាក់អារម្មណ៍ អមជាមួយទឹករលក និងខ្យល់ធ្លាក់ល្ហៀកៗ។

កម្មវិធីរាំលេងកម្សាន្តក្នុងទឹកជាមួយនឹង Dj នៅឋានសួគ៌រលក នឹងប្រព្រឹត្តធ្វើឡើងមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃ ២៩, ៣០, ៣១ ខែតុលា និង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅឯឋានសួគ៍រលកចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៥ រសៀល។ ឌីជេល្បីៗដូចជា ឌីជេ Alex ឌីជេ Vocka ឌីជេ AVIDA និងឌីជេBenzនឹងលេចមុខព្រមគ្នា អមជាមួយនឹងបទភ្លេង EDM កន្រ្តាក់អារម្មណ៍ រួមទាំងភ្លើងចម្រុះពណ៌ ធានាថាពិតជាសប្បាយគ្មានអ្វីប្រៀបបាន។

កាន់តែពិសេស តាមព័ត៌មានច្បាស់ការ Garden City Water Park បានដាក់ចេញនូវកម្មវិធីបញ្ចុះតម្លៃដល់ទៅ 40% ឯណោះ សម្រាប់កម្មវិធីកម្សាន្តនានា ដែលមានសុពលភាពត្រឹមថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ2020 នេះតែប៉ុណ្ណោះ ក្នុងនោះការបញ្ចុះតម្លៃនេះសម្រាប់តែពលរដ្ឋកម្ពុជា និងជនបរទេសដែលមានទីលំនៅបច្ចុប្បន្ន ក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។

ខាងក្រោមនេះ គឺតម្លៃសំបុត្រ សម្រាប់ចូលរួមក្នុងកម្មវិធីពិសេស ៖ _តម្លៃ ២៥ ដុល្លារ បញ្ចុះសល់ ១៥ ដុល្លារ សម្រាប់មនុស្សធំ (កម្ពស់ ១២១ សង់ទីម៉ែត្រឡើង) _តម្លៃ ១៥ ដុល្លារ បញ្ចុះសល់ ៩ ដុល្លារ សម្រាប់កុមារ (កម្ពស់ពី ៨១ សង់ទីម៉ែត្រ ដល់ ១២០សង់ទីម៉ែត្រ) ស្រ្តីមានផ្ទៃពោះ មនុស្សចាស់អាយុ ៦៥ឆ្នាំឡើង និង Free សម្រាប់កុមារកម្ពស់ក្រោម ៨០ សង់ទីម៉ែត្រ ។

ជាកម្មវិធីបន្ថែម ក្រៅពី EDM Wave Poot Party by Garden City Water Park ក៏មានកម្មវិធី Pepsi Halloween Blast ធ្វើឡើងក្នុងរយៈពេល 1ថ្ងៃពេញ ក្នុងថ្ងៃទី 31 ខែតុលា ឆ្នាំ 2020 ចាប់ពី ម៉ោង 10 ព្រឹក រហូតដល់ម៉ោង 8 យប់ កាន់តែពិសេសនោះមានការលេងហ្គេមកម្សាន្ត ស្តាប់ការប្រគំតន្ត្រីជាមួយ G-Devith និង កញ្ញា Tep Boprek ចាប់ពីម៉ោង 10 ព្រឹក រហូតដល់ 8 យប់ ក្នុងកម្មវិធី Pepsi Halloween Blastផងដែរ៕

ដកស្រង់ពី៖ Sabay