Social Network

BLACKPINK ក្លាយជាក្រុមនារី K-Pop ដំបូងបំបែកកំណត់ត្រាអាល់ប៊ុមលក់ដាច់ដល់ខ្ទង់លាន

BLACKPINK ពេលនេះបានក្លាយជាក្រុមនារី K-Pop ដែលមានឈ្មោះជាតារាលក់អាល់ប៊ុមដាច់ដល់ទៅ រាប់លាន ស្របពេលពួកគេលក់ដាច់អាល់ប៊ុមថ្មី «The Album» លើសពី ១,២លានបន្ទះឯណោះ។

ផ្អែកតាមផលិតកម្ម YG បានឲ្យដឹងនៅថ្ងៃទី២៦ ខែតុលា អាល់ប៊ុមធំ «The Album» ត្រូវបានលក់ដាច់អស់សរុបដល់ទៅ ១ ២០៩ ៥៤៣ បន្ទះ។ ប្រហែល ៨៧១ ៣៥៥បន្ទះលក់ដាច់នៅកូរ៉េ ស្របពេល ១៣៩ ៣០០បន្ទះលក់ចេញអស់នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ព្រមទាំងថាសចម្រៀង Limited Edition លក់ដាច់ខ្ទេចគ្មានសល់ចំនួន ១៨ ៨៨៨ កាលពីពេលថ្មីៗ។

ចំនួននេះ បានបំបែកកំណត់ត្រាអស្ចារ្យមិនដែលមានក្រុមនារី ណាអាចធ្វើបានកាលពីមុនមកឡើយ។ ដូច្នេះកំណត់ត្រាធំនេះ បានធ្វើឲ្យ BLACKPINKក្លាយជាក្រុម K-Pop នារីទី១ប្រចាំប្រវត្តិសាស្ត្រដែលមានសមត្ថភាពធ្វើបាន គិតត្រឹមឆ្នាំ ២០២០នេះ៕

 

ដកស្រង់ពី៖ Sabay