Social Network

Toyota Yaris Cross ចេញលក់នៅប្រទេសមួយនេះ តម្លៃតែ១៩០០០ដុល្លារ

Toyota នឹងបើកឲ្យបញ្ជាទិញរថយន្ត Yaris Cross ជាផ្លូវការសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី នៅខែក្រោយ ប៉ុន្តែឥឡូវនេះពួកគេបានប្រកាសពីតម្លៃលក់របស់វាហើយ។

សម្រាប់ប្រទេសអូស្ត្រាលី Toyota នឹងផ្តល់ជម្រើសចំនួន ៣ ម៉ូដែល គឺ Yaris Cross GX មានតម្លៃចាប់ពី ១៩ ២០០ដុល្លារ, Yaris Cross GXL តម្លៃចាប់ពី ២១ ៣០០ដុល្លារ និង Yaris Cross Urban តម្លៃចាប់ពី ២៣ ៥០០ដុល្លារ។

SUV ខ្នាតតូចនេះនឹងបំពាក់ម៉ាស៊ីនថ្មីចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១១៨សេះ ដំណើរការដោយប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ CVT ១០វគ្គ និង ម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនី២ ដែលបង្កើតកម្លាំងសរុបបាន ១១៤សេះ ហើយមានកម្រិតស៊ីសាំងត្រឹម ៣,៨លីត្រ/១០០គីឡូម៉ែត្រ។

រថយន្ត Toyota Yaris Cross ថ្មី មានបំពាក់ប្រព័ន្ធ Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា Full Speed Range Radar Cruise Control, Lane Tracing Assist (LTA), Adaptive Hi-beam System (AHS). Pre-collision Safety System, Low Speed Acceleration Control, Emergency Steering Assist និង Road Sign Assist (RSA)៕

ដកស្រង់ពី៖sabay