Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Huawei បញ្ជាក់ច្បាស់ថា នឹងផ្ដាច់និស្ស័យជាមួយម៉ាកទូរសព្ទ Honor

  • Print

ក្នុងសេចក្ដីថ្លែងការណ៍ដែលទើបតែចេញផ្សាយថ្មីៗ ក្រុមហ៊ុន Huawei បានប្រកាសអំពីការលក់ម៉ាកស្មាតហ្វូន Honor របស់ខ្លួនទៅឲ្យសហព័ន្ធទើបបង្កើតថ្មីមួយ ដែលមានឈ្មោះថា Shenzhen Zhixin New Information Technology។សហព័ន្ធនឹងមានសិទ្ធគ្រប់គ្រងពេញទីលើម៉ាកទូរសព្ទ Honor និងទ្រព្យសម្បត្តិរបស់ម៉ាក ហើយក្រុមហ៊ុន Huawei នឹងមិនមានសិទ្ធលូកដៃក្នុងមុខជំនួញ ឬមានកាន់កាប់ចំណែកភាគហ៊ុនអ្វីនោះឡើយ។

ការសម្រេចចិត្តលក់នេះ អាចជារឿងល្អមួយសម្រាប់ម៉ាក Honor ព្រោះថាការហាមឃាត់ការធ្វើពាណិជ្ជកម្មលើ Huawei ពីសំណាក់សហរដ្ឋអាមេរិក ក៏បានប៉ះពាល់ដល់ម៉ាក Honor ដែរ។

ដូចនេះម៉ាក Honor ប្រហែលជានឹងគេចផុតពីការហាមឃាត់របស់សហរដ្ឋអាមេរិក ក្រោយពីបានប្ដូរម្ចាស់ថ្មី។ តម្លៃនៃការទិញលក់មិនត្រូវបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍នោះទេ ប៉ុន្តែអ្នកដែលដឹងអំពីរឿងនេះបានប្រាប់សារព័ត៌មាន Reuters កាលពីថ្មីៗនេះថា Huawei និងសហព័ន្ធដែលទើបបង្កើតថ្មី បានកំណត់តម្លៃម៉ាក Honor នៅខ្ទង់ ១៥,២ពាន់លានដុល្លារ៕

ដកស្រង់ពី៖sabay