Social Network

​អ្នកជិះម៉ូតូ Royal Enfield នៅខ្មែរ អត់មានត្រូវឈឺក្បាលរឿងរកគ្រឿងបន្លាស់ទេ

បញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកជិះម៉ូតូចាស់ៗមួយចំនួន គឺការស្វែងរកគ្រឿងបន្លាស់ហ្សីន (Original) យកមកធ្វើការផ្លាស់ប្ដូរ ជាពិសេសគឺប្រភេទម៉ូតូចាស់ៗបែបបុរាណ។

ចង់ស្វែងរកគ្រឿងបន្លាស់ហ្សីនត្រូវប្រើពេលវេលាយូរ និងត្រូវចំណាយអស់ច្រើនដោយសារពេលខ្លះត្រូវដឹកជញ្ជូនពីរោងចក្រនៅក្រៅប្រទេស។បញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកជិះម៉ូតូចាស់ៗមួយចំនួន គឺការស្វែងរកគ្រឿងបន្លាស់ហ្សីន (Original) យកមកធ្វើការផ្លាស់ប្ដូរ ជាពិសេសគឺប្រភេទម៉ូតូចាស់ៗបែបបុរាណ។ ចង់ស្វែងរកគ្រឿងបន្លាស់ហ្សីនត្រូវប្រើពេលវេលាយូរ និងត្រូវចំណាយអស់ច្រើនដោយសារពេលខ្លះត្រូវដឹកជញ្ជូនពីរោងចក្រនៅក្រៅប្រទេស។

ទោះបីជាម៉ូតូមានអាយុកាលចំណាស់យ៉ាងណាក៏ក្រុមការងារ Royal Enfield មានគ្រឿងបន្លាស់គ្រប់គ្រាន់សម្រាប់ជួសជុលម៉ូតូចំណាស់ៗដែលមានបញ្ហា។ ជាក់ស្ដែងនៅកម្ពុជា មានអតិថិជនមួយរូប មានម៉ូតូ Royal Enfield ចំនួន ៣គ្រឿង ហើយមានម៉ូតូមួយមានអាយុកាលចំណាស់ខ្លាំងដោយជាស៊េរីឆ្នាំ ១៩៤៥។ អតិថិជនរូបនេះ តែងយកម៉ូតូទាំងបីរបស់ខ្លួន ទៅកាន់ក្រុមហ៊ុន Royal Enfield Cambodia ជាទៀងទាត់ដើម្បីធ្វើការថែទាំ ដោយការថែទាំមានផ្ដោតលើប៊ិចសាំងអេឡិចត្រូនិក, តម្រងខ្យល់, ពិនិត្យលើកង់ និងការត្រួតពិនិត្យទូទៅផ្សេងៗទៀត។

ម៉ូតូទាំងបីនេះទៀតសោត មានបញ្ហាទាក់ទងនឹងអាគុយដោយអាគុយមិនសូវកាន់ភ្លើង ព្រោះតែមិនបានថែទាំត្រឹមត្រូវពេលរក្សាទុក និងការសាកភ្លើងដោយមិនត្រឹមត្រូវជាដើម។ Royal Enfield ក៏បានស្វែងរកស៊ីផ្លេថ្មីជាផលិតផលហ្សីនយកមកប្ដូរជូន និងបានកែសម្រួលលើតួខ្លួនម៉ូតូទាំងមូលផងដែរ។

ដោយការសហការគ្នារវាងក្រុមសេវាកម្ម ជាមួយនឹងទីស្នាក់ការកណ្ដាលរបស់ RE ចុងក្រោយគេអាចជួសជុលម៉ូតូទាំងបី ដោយចំណាយថវិកាក្នុងកម្រិតមួយសមរម្យ។ដូចនេះសម្រាប់អតិថិជន Royal Enfield ទាំងអស់នៅកម្ពុជា មិនបាច់ព្រួយបារម្ភលើបញ្ហាខូចខាតដែលមានលើម៉ូតូ ដោយសារក្រុមហ៊ុនមានផ្ដល់ជូនសេវាកម្មជួសជុលដ៏ល្អឥតខ្ចោះ ដែលធានាថាម៉ូតូរបស់អស់លោកអ្នកនឹងអាចប្រើប្រាស់បានយូរអង្វែង អាចផ្ទេរឲ្យកូនចៅជំនាន់ក្រោយប្រើប្រាស់ជាបន្តបានទៀតផង៕

ដកស្រង់ពី៖sabay