Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធូរថ្លៃអត់ OnePlus 8T មាន RAM12GB លក់នៅខ្មែរតម្លៃប៉ុណ្ណេះ?

  • Print

OnePlus 8T ដែលជាស្មាតហ្វូនម៉ូដែលថ្មីដែលទើបប្រកាសចេញ ហើយមកដល់ទីផ្សារប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។ ទូរសព្ទដែលមានចំណុចលេចធ្លោបំផុត គឺបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W អាចសាកថ្មទំហំ ៤៥០០mAh និងមានអេក្រង់ 120Hz។

OnePlus 8T ដែលបានទាក់ទាញចិត្តអ្នកប្រើប្រាស់ទាំងរូបរាងទំហំ RAM បូករួមជាមួយបច្ចេកវិទ្យាសាកថ្មីលឿននេះ បានធ្វើឲ្យអ្នកនិយមប្ដូរស៊េរីស្មាតហ្វូនជាច្រើងាកមកចាប់អារម្មណ៍។តាមប្រភពពីហាង គួងអុី OnePlus 8T ថ្មីលក់ក្នុងតម្លៃប្រមាណជា ៥៩៩ដុល្លារ មាន RAM 8GB អង្គផ្ទុកទិន្នន័យ 128GB និងតម្លៃប្រមាណជា ៦៩៩ដុល្លារ មាន RAM 12GB អង្គផ្ទុកទិន្នន័យ 256GB។

ស្មាតហ្វូននេះ មានអេក្រង់ទំហំ ៦,៥៥អ៊ីញ ដំណើរការដោយបន្ទះឈីប Snapdragon 865។ សម្រាប់ផ្នែកកាមេរ៉ាវិញ នៅខាងក្រោយមានចំនួនបួនគ្រាប់ ដែលកាមេរ៉ាមេមានទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ១៦MP (១២៣ដឺក្រេ), កាមេរ៉ា Macro ទំហំ ៥MP និងមានកាមេរ៉ាស-ខ្មៅទំហំ ២MP។ នៅផ្នែកខាងមុខវិញមានកាមេរ៉ា Selfie ទំហំ ១៦MP៕

ដកស្រង់ពី៖sabay