Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំណូល​ពី​អាជីព​សម្ដែង​របស់ លីម តិចម៉ុង ទប់ទល់​ជីវភាព​គ្រួសារ​លែង​ជាប់​ហើយ!

  • Print

លោក លីម តិចម៉ុង ដែលចាប់យកអាជីពសម្ដែងតាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន ពឹងលើប្រភពចំណូលពីរដើម្បីទ្រទ្រង់ជីវភាពគ្រួសារ

គឺទី១ប្រភពចំណូលពីប្រាក់ខែគ្រូបង្រៀនរដ្ឋនៅសាលាមួយក្នុងរាជធានីភ្នំពេញ និងប្រភពចំណូលទី២បានមកពីអាជីពសិល្បៈ។ តារាសម្ដែងវ័យចំណាស់សក់ស លីម តិចម៉ុង បានប្រាប់ Sabay ថា បញ្ហាកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ នេះបានធ្វើឲ្យចំណូលពីអាជីពសម្ដែងរបស់លោកស្ទើរបាត់ទាំងស្រុងតែម្ដង ដោយការចាយវាយផ្សេងៗ គឺពឹងតែទៅលើប្រាក់ខែគ្រូបង្រៀនប៉ុណ្ណោះ។

លោករំលឹកថា មុនពេលកូវីដ-១៩ វាយលុកដល់កម្ពុជា រូបលោកអាចចេញសម្ដែងបានជាង១០ថ្ងៃក្នុង១ខែ តែសព្វថ្ងៃលោកចេញបានតែ២ ឬ៣ថ្ងៃប៉ុណ្ណោះក្នុង១ខែ ហើយកម្រៃតិចតួចទៀត។ លោកគ្រូ លីម តិចម៉ុង ចង់ឃើញកម្ពុជា មានទីផ្សារប្រកួតប្រជែងខ្លាំងលើវិស័យភាពយន្តខ្មែរដូចភាពយន្ដបរទេសដែរ ព្រោះបើមានការប្រកួតប្រជែងខ្លាំង នោះតារាខ្មែរក៏មានឱកាសការងារច្រើន ហើយក៏ទទួលបានចំណូលច្រើនទៅតាមនោះដែរ។

លោកថា ជាក់ស្ដែងបើទោះបីជាមានបញ្ហាជំងឺកូវីដ-១៩ ក៏វិស័យភាពយន្ដក៏នៅមានសង្ឃឹមច្រើនដែរ។ ដើម្បីជំរុញឲ្យមានទីផ្សារប្រកួតប្រជែងផ្នែកភាពយន្ដខ្មែរ សមត្ថភាពសម្ដែងរបស់តួអង្គម្នាក់ ក៏ជាផ្នែកមួយសំខាន់ដែរ។ ចំពោះលោក លីម តិចម៉េង ដែលមានបទពិសោធន៍សម្ដែងជិត៣០ឆ្នាំ ថាលោកមានសមត្ថភាពសម្ដែងជាតួអង្គកាច ស្លូត និងជាតួអង្គខ្មោចក៏បាន ឲ្យតែមានការស្នើសុំពីអ្នកដឹកនាំរឿង។

លោក លីម តិចម៉េង បានប្រឡូកក្នុងអាជីពសម្ដែងតាំងពីឆ្នាំ១៩៩២ ហើយចាប់ពីពេលនោះ រហូតមកដល់បច្ចុប្បន្នលោកបានថតរឿងភាគ រឿងដុំ និងរឿងអប់រំខ្លីសរុបជាង១០០រឿង។ ស្នាដៃសម្ដែងលេចធ្លោរបស់លោក គឺមានដូចជារឿង"ភូមិខ្ញុំស្រស់ឆើតឆាយ" រឿង"ថ្ងៃមុនស្ងប់ ថ្ងៃនេះស្រឡាញ់" រឿង"ជ្រោះស្នេហ៍ពេជ្រនិល" និងរឿងទើបថតមួយគឺរឿង"សំបុត្រមកពីឋានសួគ៌"ជាដើម៕

ដកស្រង់ពី៖ Sabay