Social Network

iPhone 12 ស្រោបមាសសុទ្ធពីរដើម អ្នកនៅខ្មែរហ៊ានទិញមិនញញើត

iPhone 12 ស្រោបមាសសុទ្ធពីរដើម អ្នកនៅខ្មែរហ៊ានទិញមិនញញើត សុក្រ, 20 វិច្ឆិកា 2020 14:18 ចំនួនមតិ 20 | ចំនួនចែករំលែក 64 ចន្លោះមិនឃើញ ត្រកូល iPhone 12 series បានប្រកាសចេញ និងមកដល់ទីផ្សារប្រទេសកម្ពុជារួចមកហើយ តែនៅមិនទាន់អស់ទេមានអតិថិជនម្នាក់បានធ្វើការកុម្ម៉ង់ទិញ iPhone 12 Pro និង 12 Pro Max ស្រោបមាស។i

Phone 12 Pro Max Diamond Gold 24k ប្រភេទ Limited Edition ដែលត្រូវបានហាង Vertu Man Phone Shop បានបង្ហាញនៅថ្ងៃនេះ រួមជាមួយ iPhone 12 Pro មួយទៀត ដែលមានអតិថិជនបានធ្វើការកុម្ម៉ង់ទិញជាពិសេស។

ប្រភពពីហាងដដែលក៏បានបង្ហាញពីតម្លៃ iPhone 12 ទាំងពីរគ្រឿងស្រោបទៅដោយមាស និងមានដាំពេជ្រនៅផ្នែកខាងក្រោយ Logo Apple រួមជាមួយប៊ូតុងនៅផ្នែកចំហៀង និងមានដំបូងគេនៅខ្មែរ មានតម្លៃ ១៩ ១៦០ដុល្លារ។យ៉ាងណាមិញសម្រាប់តម្លៃ iPhone 12 ដែលមានស្រោបមាស និងដាំពេជ្រនេះម្ចាស់ហាងខាងលើមិនបានបញ្ជាក់ពីតម្លៃមួយគ្រឿងៗឡើយ តែបើតាមការប៉ាន់ស្មានម៉ូដែល iPhone 12 Pro Max Diamond Gold 24k ប្រភេទ Limited Edition អាចមានតម្លៃមិនក្រោម ១ម៉ឺនដុល្លារឡើយ៕

ដកស្រង់ពី៖sabay