Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញ​វីដេអូ​ដើរ​លើ​ឆាក​របស់​បេក្ខនារី Miss Grand Cambodia ម្នាក់ ស្អាត​ហើយ សុដន់​ទ្រលុកទ្រលន់​ហួស​ការ​ស្មាន!

  • Print

កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2020 បានបញ្ចប់ទៅហើយ ប៉ុន្តែថ្មីៗនេះលេចចំណាប់ថ្មីទៀត

ក្រោយវីដេអូខ្លីមួយរបស់កម្មវិធីផ្ទាល់ ត្រូវបានបង្ហោះឡើង យូធូប ទាញចំណាប់អារម្មណ៍ខ្លាំងទស្សនិកជននៅលើបណ្ដាញសង្គមនេះ ដោយសារបេក្ខនារីក្នុងវីដេអូឃ្លីប មានរូបរាងស្អាត ពិសេសសុដន់ធំទ្រលុកទ្រលន់មិនធម្មតា។

បេក្ខនារីមានឈ្មោះថា លីវ ជីលី មានវ័យ ២៤ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ ទម្ងន់ ៥២គីឡូក្រាមរស់នៅរាជធានីភ្នំពេញ ទំហំទាំង ៣ គឺ ៣៦ ២៩ ៣៤។ នាងបានបង្ហាញខ្លួននៅវីដេអូខ្លីមានរយៈពេលជាង ២នាទី ដែលត្រូវបានកាត់ជាពិសេសចេញពីកម្មវិធីដោយយកតែរូបនាងប៉ុណ្ណោះមកបង្ហោះនៅលើបណ្ដាញសង្គមយូធូប តាំងពីខែកញ្ញា ២០២០។

ត្បិតថា រឿងរ៉ាវបានកន្លងហួសជាង ២ខែមកហើយ ប៉ុន្តែវីដេអូឃ្លិបខ្លីនេះ នៅតែទទួលបានការចាប់អារម្មណ៍មកទល់បច្ចុប្បន្ន ខណៈប្រិយមិត្តជាច្រើនដែលទើបបានឃើញ នៅតែទប់មាត់មិនបាន។ បេក្ខនារីរូបនេះ មានចំណុចល្អទាំងព្រមពេញមួយតួខ្លួន គឺទី១រូបរាងខ្ពស់ស្រឡះកម្ពស់ ១,៧០ម៉ែត្រ មុខមាត់ ក៏ដូចជាសម្ផស្សស្អាត និងពិសេសបំផុត គឺដើមទ្រូងរបស់នាងធំទ្រលុកទ្រលន់មិនធម្មតា។

ចំណុចចុងក្រោយនេះ នាងទាញយកការចាប់អារម្មណ៍យ៉ាងគំហុក ខណៈប្រិយមិត្តខ្លះភ្លាត់មាត់ថា ជីលី មានវ័យត្រឹម ២៤ឆ្នាំសោះ មានសុដន់ធំខ្លាំងស្ទើរមិនគួរឲ្យជឿ។ ដូច្នេះហើយ នាំឲ្យមានការដាក់ការសង្ស័យថា អ្វីដែល ជីលី មាន មិនមែនជារបស់ធម្មជាតិ។

ប៉ុន្តែមិនយូរប៉ុន្មាន គេឃើញ សាមីខ្លួនបានចេញមុខទាត់ចោលការសង្ស័យនោះ។ នាងថា ពេញមួយតួខ្លួនរបស់នាង គឺធម្មជាតិទាំងអស់ ជាអំណោយផលដែលម្ដាយឪពុករបស់នាងចែកអោយ គ្មានកែខៃចំណុចណាបន្តិចឡើយ។

ដកស្រង់ពី៖ Sabay