Song Joong Ki នឹងវិលមកកាន់តំណែងជាពិធីករសម្រាប់ព្រឹត្តិការណ៍ MAMA វិញជាលើកទី ៤ក្នុងអាជីព។
យោងតាមសេចក្ដីរាយការណ៍ពី វិបសាយ Ilgan Sports បានឲ្យដឹងថា Song Joong Ki នឹងត្រូវបង្ហាញមុខធ្វើជាពិធីករលើឆាក MAMA ឆ្នាំ ២០២០ ក្នុងប្រទេសកូរ៉េ ដែលប្រារព្ធឡើងនៅថ្ងៃទី ០៦ ខែធ្នូខាងមុខនេះ។ ការបង្ហាញខ្លួនលើកនេះ ចាត់ទុកថាជាការចេញមុខក្នុងនាមជាពិធីករលើកដំបូងរបស់លោក ក្រោយខកខាន ១ឆ្នាំគឺនៅឆ្នាំ ២០១៩។
គួរដឹងដែរថា Song Joong Ki បានកាន់តំណែងនេះ ៣ដងមកហើយគឺនៅឆ្នាំ ២០១២, ២០១៧ និង ២០១៨ ដូចនេះឆ្នាំ ២០២០ នឹងក្លាយជាលើកទី៤របស់លោក។ ចំណែកតារាចម្រៀងដែលត្រូវសម្ដែងលើឆាក MAMA ឆ្នាំនេះ មានដូចជា BTS, SEVENTEEN, TWICE, NCT, GOT7, IZ*ONE, MAMAMOO, MONSTA X, TXT និង TREASURE៕
ដកស្រង់ពី៖ Sabay