Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញហើយ! Honda CR-V Hybrid ២០២១ ជិះ១០០គ.ម ស៊ីសាំង៥លីត្រ

  • Print

ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត CR-V Hybrid ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារចក្រភពអង់គ្លេស។រថយន្ត Honda CR-V Hybrid ឆ្នាំ២០២១ នេះ នឹងមានលក់ចាប់ពីខែធ្នូតទៅ ជាមួយនឹងតម្លៃចាប់ពី ៣០ ១៨០ផោន ឬប្រហែល ៤០ ២២០ដុល្លារ។

SUV ខ្នាតកណ្តាលនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ i-VTEC ដំណើរការជាមួយអាគុយ Atkinson Cycle និង ម៉ូទ័រអគ្គិសនី២ ដែលបង្កើតកម្លាំងបានសរុប ១៨១សេះ ហើយប្រើប្រអប់លេខអូតូ។វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល ៨,៨វិនាទី សម្រាប់ប្រភេទប៉ុងមួយវិលកង់មុខ និង ៩,២វិនាទី សម្រាប់ប្រភេទប៉ុងពីរ ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តនេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,៨លីត្រ/ក្នុងក្រុង និង ៦,៧លីត្រ/ក្រៅក្រុង សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ដកស្រង់ពី៖sabay