Social Network

Google ផលិតរ៉ូបូត Kung-Fu បំពាក់លើយាន្ត NASA ដើម្បីរុករក វត្ថុមានតម្លៃលើ អាចម៍ផ្កាយ

វ៉ាស៊ីនតោន៖ ប្រភពពីវែបសាយ អង្គការអវកាសអាម៉េរិក NASA បានឲ្យដឹង នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ថាក្រុមហ៊ុន Google កំពុងធ្វើការផលិត មនុស្សយន្ត Kung-Fu ដើម្បីបំពាក់លើ យានដឹកនាំមួយ របស់អង្គការ NASA ដោយស្ថិតក្នុងគោលដៅ រុករកវត្ថុមានតម្លៃ នៅលើអាចម៍ផ្កាយ ដែលអណ្តែតនៅក្នុង លំហរអវកាស នៃប្រព័ន្ធព្រះ អាទិត្យ ។

ក្រុមហ៊ុន Google បានចំណាយទឹកប្រាក់ប្រមាណ ជិត ១ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក សម្រាប់ប្រតិបត្តិការខាង លើនេះ ដើម្បីស្វែងរកវត្ថុមានតម្លៃ រាប់ពាន់លានតោន ដូចជា ផ្លាទីន និង វត្ថុធាតុមានតម្លៃជាច្រើនមុខទៀត ពីអាចម៍ ឬវត្ថុអវកាសផ្សេងៗ ដែលមានអាយុកាល រាប់ពាន់លានឆ្នាំមកហើយ ដោយពួកវាកំពុងហោះហើរ មិនឆ្ងាយពីភពផែន ដីយើងឡើយ ។

មនុស្សយន្តថ្មីនេះ ក៏ស្ថិតនៅក្នុងគោលដៅថ្មីនៃការបង្កើតទ័ពអវកាសផងដែរ ដែលវាមាន សមត្ថភាពអាច គ្រប់គ្រងនៅ ទីអវកាស បានដោយប្រើប្រាស់មនុស្សយន្ត ដែលមានកម្ពស់ ៣ម៉ែត្រ មាន ឈ្មោះ ATLAS។ លទ្ធភាពរបស់វា គឺអាច ចេញប្រតិបត្តិការក្នុងល្បឿនលឿន ព្រមទាំងអាច តស៊ូនឹងស្ថានភាពអាក្រក់ៗទាំងឡាយដែលឥតព្រាងទុកទៀតផង។

ក្រុមហ៊ុន Google បានប្រកាសទៀតថា មនុស្សយន្ត ATLAS នឹងអាចដើរតួនាទីជាអ្នកសង្គ្រោះ ក្នុងវិស័យយោធា ហើយនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ វានឹងអាចវិវឌ្ឍន៍ទៅជាមនុស្សយន្ត ដែលអាចប្រើប្រាស់ឧបករណ៍ របស់មនុស្សបាន ដូចជា កាំភ្លើង ឬ ម៉ូតូ ជាដើម ៕