Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាន់តែរឿងលើកដៃសំពះគ្នាសោះ លោក ហម ឈរ៉ា បញ្ចេញប្រតិកម្មធ្ងន់ៗហ្មង!

  • Print

តារាសម្ដែងជើងចាស់លោក ហម ឈរ៉ា រិះគន់មនុស្សមួយចំនួនដែលកំពុងប្រឡូកក្នុងវិស័យសិល្បៈ និងក្រៅសិល្បៈ ថាមានផ្នត់គំនិតមិនល្អទាក់ទងនឹងសីលធម៌រស់នៅ ហើយភ្លេចគិតពីអត្តសញ្ញាណជាតិខ្លួនឯង។

លោកសង្កេតឃើញថា ការលើកដៃសំពះដាក់គ្នាជាដើម មានអ្នកខ្លះគិតថាអ្នកលើកដៃសំពះគេមុន គឺអ្នកនោះអន់។ លោក ហម ឈរ៉ា បានបញ្ចេញសារមួយនេះនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា តាមហ្វេសប៊ុកផ្ទាល់ថា៖"ផ្នត់គំនិតបុគ្គលមួយចំនួនធំគិតថានៅពេលដែលយើងសំពះគេៗគិតថាយើងហ្នឹងអន់ទៅសំពះគេ។

តែសូមកុំភ្លេចថាការសំពះជាអត្តសញ្ញាណ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ"។ ខណៈដែលតារាចម្រៀង និងសម្ដែងខ្មែរជាច្រើនខ្វល់ខ្វាយ និងបញ្ចេញសារទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ចាប់ផ្ដើមឆ្លងជាលើកដំបូងក្នុងសហគមន៍ ដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូបបង្កើនការប្រុងប្រយ័ត្ននោះ។

លោក ហម ឈរ៉ា វិញ បានចេញមុខស្ដីបន្ទោសបុគ្គលមួយចំនួនដោយបើកចំហ ហើយបញ្ហាដែលលោកកំពុងលើកឡើងនេះទំនងរូបលោកផ្ទាល់ក៏ធ្លាប់ជួបប្រទះដែរ។ លោក ឈរ៉ា អំពាវនាវថា បើគេលើកសំពះយើងហើយ ទោះក្នុងឋានៈណាក៏ដោយក៏យើងត្រូវលើកដៃសំពះតបទៅគេវិញដែរ ព្រោះវាជាតម្លៃរបស់យើងរៀងៗខ្លួន។

លោកថាការប្រតិបត្តិបែបនេះ គឺកុំឲ្យខ្មាសជាតិសាសន៍ជិតខាងដែលគេយកប្រពៃណីដែលជាអត្តសញ្ញាណរបស់ខ្មែរយើងទៅ ហើយគេប្រតិបត្តិបានល្អជាងយើង៕

ដកស្រង់ពី៖ Sabay