Social Network

អ្នក​ច្នៃម៉ូដ​ល្បី​ឈ្មោះ Olivaបញ្ចេញ​ស្នាដៃ​ម៉ូដ​ម្ដាយ និង​កូន​ជា​ទី​ស្រឡាញ់​លើក​ដំបូង

អ្នករចនាម៉ូដល្បីឈ្មោះលោក ម៉ែន សីហា ហៅ Oliva ដែលបានដឹកនាំកញ្ញា សេង រដ្ឋា ឈ្នះជយលាភី Miss Grand Cambodia 2020 បានបញ្ចេញស្នាដៃមួយសម្រាប់អ្នកម្ដាយ និងកូនជាទីស្រឡាញ់។

ម៉ូដនេះ គឺជាការរចនាយ៉ាងពិសេស និងជាលើកដំបូងបង្អស់។ Oliva ថ្លែងថា កន្លងមកលោកធ្លាប់តែរចនាម៉ូដទូទៅសម្រាប់ការដើរម៉ូដក្នុងកម្មវិធីតូចធំនានា និងសម្រាប់មនុស្សម្នាក់ៗប៉ុណ្ណោះស្លៀកដើរ។ ប៉ុន្តែលើកនេះ លោកបានសម្រេចធ្វើម៉ូដម្ដាយ និងកូននេះតែម្ដង។

ចំពោះមូលហេតុលោកថា ដើម្បីបន្ថែមភាពខុសប្លែកនឹងអ្វីដែលលោកធ្លាប់ធ្វើ និងចាត់ទុកជារូបភាពកម្សាន្តភ្នែកមួយសម្រាប់អ្នកម្ដាយ និងកូនជាទីស្រឡាញ់ ក្នុងវេលាដែល ខូវីដ កំពុងគម្រាមកំហែងជាថ្មី និងគួរឲ្យបារម្ភនេះ។ លោកលើកឡើងថា "ខ្ញុំសង្ឃឹម និងបន់ស្រន់ ឲ្យខូវីដទៅឆាប់ៗ ដើម្បីម្ដាយ និងកូនគាត់អាចថតរូបអនុស្សាវរីយជាមួយគ្នា ស្លៀកឈុតទាំងនេះ"។

លោក ម៉ែន សីហា ហៅ Oliva គឺអ្នករចនាម៉ូដដ៏ឆ្នើមមួយរូបរបស់កម្ពុជា។ លោក ទើបនឹងសម្រេចលទ្ធផលធំមួយ ក្រោយសិស្សដើរម៉ូដរបស់លោក កញ្ញា សេង រដ្ឋា បានគ្រងជយលាភី Miss Grand Cambodia 2020 កាលពីខែមុនប៉ុណ្ណោះ។ ត្បិតថា ជោគជ័យលើអាជីពនាពេលនេះ ប៉ុន្តែអតីតកាលរបស់លោក កម្សត់ និងវេទនាខ្លាំង។ ដូច្នេះហើយ ប្រវត្តិលម្អិតរបស់លោក នឹងផ្ដល់ជូននៅពេលក្រោយ៕

ដកស្រង់ពី៖Sabay