Social Network

សមត្ថភាព​សិល្បៈ​ទាំង​បី​របស់ ឆឹម សក្កដា មិន​បារម្ភ​រឿង​ស្ងាត់​បទ​ចម្រៀង ទោះបី​បញ្ហា​កូវីដ-១៩ នៅបន្ដ

ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតលើសកលលោក បានធ្វើឲ្យប្រទេសជាច្រើនប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងផលិតភាពការងារ។

ក្នុងនោះប្រទេសកម្ពុជា ក៏បានប៉ះពាល់ខ្លាំងដែរ ដោយរាប់ចាប់តាំងពីការងារសិល្បៈឡើងទៅ ព្រោះរោងភាពយន្ត និងការប្រគំតន្ត្រីដែលមនុស្សចូលរួមច្រើន ត្រូវបានហាមប្រាម។ ទន្ទឹមនឹងការងារសិល្បៈនៅកម្ពុជាធ្លាក់ចុះស្ទើរពេញមួយឆ្នាំក្នុងឆ្នាំ២០២០ នេះ តារាចម្រៀង សម្ដែង និងពិធីការិនីខ្មែរជាច្រើនរូប បានងាកទៅចាប់ការងារក្រៅសិល្បៈដូចជាបើកហាងរកស៊ី និងលក់ផលិតផលតាមអនឡាញវិញម្ដង។

ដោយឡែកតារាសម្ដែង និងជាតារាចម្រៀងរបស់ថោនម្នាក់ គឺលោក ឆឹម សក្កដា អះអាងថា រូបលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនិពន្ធបទចម្រៀង ដឹកនាំថត និងច្រៀងដោយខ្លួនឯង ដើម្បីបម្រើអារម្មណ៍ហ្វេនៗរហូតបើទោះបីជាបញ្ហាជំងឺកូវីដ-១៩ នៅអូសបន្លាយ។

ឆឹម សក្កដា៖"ពេលខ្ញុំមានឱកាសសម្រាកពីការងារគ្រប់គ្រងហាងពេជ្រ ខ្ញុំឆ្លៀតផលិតវា ដល់អីចឹងទៅខ្ញុំអត់ខ្លាចថាខ្លួនខ្ញុំនេះស្ងាត់ក្នុងការផ្ដល់ទស្សនីយភាពថ្មីៗរបស់ខ្ញុំទៅកាន់ហ្វេនៗ ឬអតិថិជនរបស់ខ្ញុំទេ"។ បទចម្រៀងដែលជាស្នាដៃនិពន្ធ និងច្រៀងដោយលោក ឆឹម សក្កដា បានបង្ហោះនៅលើបណ្ដាញសង្គមយូធូប របស់TOP MUSIC ដែលជាបុត្រសម្ព័ន្ធរបស់ផលិតកម្មថោន។

លោកបន្ថែមថា នៅថ្ងៃអនាគតរូបលោកនឹងនិពន្ធ ហើយច្រៀង ព្រមទាំងដឹកនាំសម្ដែងអឹមវីដោយខ្លួនឯងទៀតផង។ បច្ចុប្បន្នមានបទខ្លះត្រៀមនឹងចេញហើយ។ បទចម្រៀងរបស់លោក ឆឹម សក្កដា ទទួលបានការគាំទ្រច្រើនជាងគេ គឺមានដូចជា៖ បទ"ផ្សាចិត្តភ្ជាប់បេះដូង" "នារីចុងក្រោយ" និងបទ"គុណបងប្រុស"ជាដើម៕

 

ដកស្រង់ពី៖ Sabay