Social Network

នេះ iPhone 12 ដំបូងគេក្នុងលោកដែលគ្មានកាមេរ៉ា ប៉ុន្តែកុំមើលតម្លៃ

ក្រុមហ៊ុន Caviar បានបង្ហាញចេញ iPhone 12 Pro ពិសេសមួយប្រភេទ ដែលមិនមានកាមេរ៉ាក្រោយ ហើយកាមេរ៉ា Selfie ខាងមុខក៏ត្រូវបានបិទមិនឲ្យដំណើរការ ដែលស្មាតហ្វូនពិសេសនេះអាចការពារអ្នកប្រើប្រាស់ពីការលួចមើលតាមរយៈកាមេរ៉ាពីសំណាក់ជនខិលខូចបាន។

វាមានឈ្មោះថា iPhone 12 Pro Stealth ដែលឈ្មោះ Stealth នេះគឺយកលំនាំតាមយន្តហោះចម្បាំងដែលអាចគេចខ្លួនចេញពីរ៉ាដាបាន។ ស្មាតហ្វូនពិសេសនេះមានពីរប្រភេទគឺប្រភេទស្រោបមាស និងប្រភេទពណ៌ខ្មៅ ដែលប្រើប្រាស់នូវសារធាតុទីតាញ៉ូមរឹងមាំសម្រាប់ការពារផ្នែកខាងក្រោយដូចគ្នា។iPhone 12 Pro Stealth មានផលិតត្រឹម ៩៩គ្រឿងប៉ុណ្ណោះ ដោយប្រភេទ Stealth ធម្មតាមានតម្លៃចាប់ពី ៤ ៩៩០ដុល្លារ និងប្រភេទ Stealth Gold មានតម្លៃចាប់ពី ៥ ៥២០ដុល្លារ៕

 

ដកស្រង់ពី៖sabay