Social Network

ទីបំផុត​! តារាចម្រៀង​លោក អាន គុណ​កូ​ឡា សម្រេច​ផ្អាក​ពិធី​មង្គលការ​ហើយ

រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងលោក អាន គុណ កូឡា បានសម្រេចផ្អាកពិធីមង្គលការរបស់ខ្លួនហើយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលសហគមន៍ជាលើកដំបូងក្នុងប្រទេសកម្ពុជា។

តាមគម្រោង មង្គលការរបស់លោក អាន គុណកូឡា នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ខណៈពេលភ្ញៀវកិត្តិយសដែលត្រូវចូលរួមមង្គលរបស់លោកក៏បានហៅរួចរាល់ហើយដែរ។ យ៉ាងណា ដើម្បីគោរពតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដរលកថ្មីនេះ លោក អាន គុណកូឡា ក៏បានលុបចោលគម្រោងរៀបការដែលបានកំណត់នេះវិញ។

បើយោងតាមការប្រកាសរបស់លោក អាន គុណកូឡា តាមគណនេយ្យហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ បានឱ្យដឹងថា ដោយសារតែបញ្ហាជំងឺកូវីត១៩ កំពុងតែផ្ទុះឡើងសារជាថ្មី យើងខ្ញុំនឹងចូលរួមក្នុងការទប់ស្កាត់ផងដែរ។ លោកថា ក្នុងនាមនាងខ្ញុំជាកូនកំលោះ អាន គុណកូឡា និងអាណាព្យាបាលកូនប្រុសស្រីទាំងសងខាង សុំប្រកាសផ្អាកកម្មវិធីរៀបមង្គលការជាបណ្តោះអាសន្នសិន ដែលត្រូវនឹង ថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ2020 នេះ ។

លោកបញ្ជាក់ថា សំរាប់ព័ត៌មានលំអិត និងធ្វើការជូនដំណឹងសារជាថ្មីម្ដងទៀតនៅពេលក្រោយ ដូច្នេះសូមបងប្អូនយាយតា ពូមីងទាំងអស់គា្នយោគយល់ និងសូមអធ្យាស្រ័យដល់ក្រុមគ្រួសារយើងខ្ញុំផង សូមអរគុណ ចូលរួមការពារ ជំងឺកូវីដ១៩ ទាំងអស់គ្នា ៕

ដកស្រង់ពី៖កោះសន្ដិភាព