Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជាង ៣ម៉ឺនដុល្លារ MG ZS ២០២១ ស័ក្កសមនឹងតម្លៃអត់? (វីដេអូ)

  • Print

ស្របពេលដែលប្រជាជនកម្ពុជាមួយចំនួនមានទំនោរគិតថា កាន់តែធំ គឺកាន់តែល្អ ហើយមនុស្សវ័យក្មេងមួយចំនួនបែរជាមានចក្ខុវិស័យថ្មី ចំពោះការជ្រើសរើសរថយន្តរបស់ពួកគេ។

បច្ចុប្បន្ននេះមនុស្សវ័យខ្ទង់ ២០ ទៅ ៣០ឆ្នាំ កំពុងតែសម្លឹងមើលទៅលើកត្តាផ្សេងៗ ក្រៅពីទំហំម៉ាស៊ីន ឬហាងឆេងរថយន្ត ក្នុងនោះ ការរចនា, តម្លៃ និង បច្ចេកវិទ្យា គឺជាកត្តាសំខាន់បំផុតសម្រាប់ពួកគេ។

តាមរយៈកត្តាថ្មីនៃការសម្រេចចិត្តទិញនេះ រថយន្តប្រភេទ SUV ខ្នាតតូច ឬ Compact SUV តែងតែជាជម្រើសដ៏ល្អមួយសម្រាប់ពួកគេ។ ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុន MG ទើបតែបានប្រកាសចេញរថយន្ត ZS ថ្មី ហៅថា MG ZS MCE ឆ្នាំ២០២១ នៅលើទីផ្សារប្រទេសកម្ពុជា។ZS ស៊េរីចាស់ដែលជាប្រភេទ SUV ខ្នាតតូច លក់ដាច់បំផុតនៅប្រទេសថៃ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។

ប៉ុន្តែសម្រាប់ MG ZS MCE ឆ្នាំ២០២១ នេះវិញ បានបំពាក់លក្ខណៈពិសេសថ្មីជាច្រើន ដូចជា អេក្រង់ទំហំ ១០អ៊ីញ, ពូកស្បែកយ៉ាងប្រណីត និង កាមេរ៉ា ៣៦០ដឺក្រេ សម្រាប់ជំនួយពេលចូលចត ដែលធ្វើឲ្យវាក្លាយជារថយន្ត SUV ខ្នាតតូចបំពាក់មុខងារពិសេសច្រើនបំផុត ក្នុងចំណោម SUV ខ្នាតតូច ដែលមានតម្លៃខ្ទង់ ៣០ ០០០ ដុល្លារ។ 

 

 

 ដកស្រង់ពី៖sabay