Social Network

នេះតម្លៃ OnePlus 8T Cyberpunk ដែលទើបមានលក់នៅខ្មែរ

OnePlus 8T Cyberpunk 2077 Edition ជាស្មាតហ្វូនដែលមានការឌីហ្សាញថ្មី បានមកដល់ទីផ្សារប្រទេសកម្ពុជាកាលពីចុងខែវិច្ឆិកា។

ទូរសព្ទដែលមានចំណុចលេចធ្លោបំផុត និងមានអេក្រង់ 120Hz បានទាញចិត្តអ្នកប្រើ គឺបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W អាចសាកថ្មទំហំ ៤៥០០mAh និងមាន RAM ដល់ទៅ 12GB។ស្មាតហ្វូននេះ មានអេក្រង់ទំហំ ៦,៥៥អ៊ីញ ដំណើរការដោយបន្ទះឈីប Snapdragon 865។

តាមប្រភពពីហាងក្នុងស្រុក OnePlus 8T Cyberpunk 2077 Editionដែលមានការរចនារូបរាងថ្មីលក់ក្នុងតម្លៃ ៨៤៩ដុល្លារ មានទំហំ RAM 12GB អង្គផ្ទុកទិន្នន័យ 256GB។កាមេរ៉ាក្រោយមានចំនួនបួនគ្រាប់ ទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ១៦MP (១២៣ដឺក្រេ), កាមេរ៉ា Macro ទំហំ ៥MP និងមានកាមេរ៉ាស-ខ្មៅទំហំ ២MP។ ផ្នែកខាងមុខមានកាមេរ៉ា Selfie ទំហំ ១៦MP៕

ដកស្រង់ពី៖sabay