Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីវិត​ឡោម ល​ក្ខិ​ណា យ៉ាងណា​ហើយ​ក្រោយ​ដើរតួ​ជា​ឪពុក​ផង​ម្តាយ​ផង ?

  • Print

រាជធានីភ្នំពេញ ៖ ក្រោយពីស្វាមីជួបគ្រោះអកុសលបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងទៅ

តារាសម្តែងស្រី និងជាតារចម្រៀងវ័យក្មេង ឡោម លក្ខិណា បានធ្វើអោយមហាជន និងអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំងដល់ការលះបង់ និងការតស៊ូមិនរាថយរបស់នាង ក្នុងនាមជាស្ត្រីមេម៉ាយវ័យក្មេង ដែលខំប្រឹងប្រែងធ្វើការងារជាច្រើនដើម្បីចិញ្ចឹមបីបាច់កូនប្រុសតែមួយរបស់នាង ។

ថ្មីៗនេះផងដែរ មហាជនអ្នកគាំទ្របានសម្តែងនូវក្តីអាណិតដល់រូបនាងជាខ្លាំង បន្ទាប់ពីបានឃើញតារាស្រីរូបក្នុងដួងចិត្តរបស់គាត់ បង្ហោះនូវរូបភាពប៉ុន្មានសន្លឹកជាមួយកូនប្រុស និងបានរៀបរាប់យ៉ាងក្តុកក្តួលថា មិនថា មានអ្វីកើតឡើងនោះទេ គឺនាងសន្យាចិញឹមកូនអោយមានក្តីសុខដូចគេដែលមានទាំងឪពុក និងម្តាយនៅជុំគ្នា ។

ស្រីស្រស់ ឡោម លក្ខិណា បានរៀបរាប់អំពីទំហំទឹកចិត្តក្នុងតួនាទីជាម្តាយផងជាឪពុកផងយ៉ាងដូច្នេះថា «គ្រប់យ៉ាងបែបនេះ គឺដើម្បីកូនប្រុសខ្ញុំ ដែលកន្លងមកនាងបានសន្យាថានឹងចិញ្ចឹមកូនឱ្យបានល្អទៅតាមបំណងរបស់ស្វាមីដែលចង់ឱ្យកូនទៅរៀនបន្តនៅក្រោយប្រទេស»។

យ៉ាងណាមិញ បើទោះបីជារូបនាងរ៉ាប់រងតែម្នាក់ឯងក៏ពិតមែន ប៉ុន្តែមហាជនសង្កេតឃើញថាការងារសិល្បះរបស់នាងនៅតែមានជាហូរហែល និងជាប់ជាប្រចាំនេះ ដែលកត្តានេះក៏ដោយសារតែនាងជាតារាសម្តែង និងជាតារាចម្រៀងមានរូបសម្រស់ស្រស់សោភា និងមានសមត្ថភាពខ្ពស់ក្នុងអាជីពសិល្បៈសម្តែងនិងចម្រៀង ហេតុដូច្នេះហើយ ឡោម លក្ខិណា នៅតែបន្តចាប់អាជីពសិល្បៈយ៉ាងពេញទំហឹង ពេលនេះនាងទទួលបានការងារជាបន្តបន្ទាប់ដែលមានទាំងការថតស្ប៉តពាណិជ្ជកម្ម និងការសម្តែងរឿង៕

ដកស្រង់ពី៖ កោះសន្ដិភាព