Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តេស្ត​ផ្ទាល់ៗ​! ល្បឿន 5G​ លើ​ស្មាតហ្វូន​មួយ​នេះ

  • Print

ថ្មីៗនេះក្រុមការងារបច្ចេកវិទ្យា Gizguide ក្នុងប្រទេសហ្វីលីពីន បានសាកល្បងធ្វើតេស្តល្បឿន 5G ប្រភេទ Global Network ដែលមានអង់តែនតំឡើងរួចរាល់ក្នុងប្រទេសអាស៊ានមួយនេះ។

ស្មាតហ្វូនដែលយកមកធ្វើតេស្តល្បឿនគឺម៉ូឌែល X50 Pro របស់ក្រុមហ៊ុន realme ដែលបានចរាចរណ៍លក់លើទីផ្សារកាលពីពាក់កណ្ដាលឆ្នាំ ២០២០។តាមរយៈព័ត៌មានផ្លូវការបានឲ្យដឹងថា realme X50 Pro ម៉ូឌែលនេះ មានបំពាក់នូវបន្ទះឈីប snapdragon 865 ដែលមានតេស្តពិន្ទុខ្ពស់បំផុតក្នុងទីផ្សារបច្ចុប្បន្ន ដែលតេស្តពិន្ទុនៅលើAntutu មានដល់ទៅជាង ៦០ម៉ឺនពិន្ទុ ជាមួយនឹងកម្រិត refresh rate ខ្ពស់ 90Hz និងអេក្រង់ Samsung Super AMOLED គឺជាជម្រើសល្អបំផុតសម្រាប់អតិថិជនដែលមានតម្រូវការខ្ពស់ ចំពោះបទពិសោធន៍អេក្រង់។

ក្រៅពីនេះ នៅមានបំពាក់ជាមួយបច្ចេកវិទ្យា សាកថ្មលឿន 65W SuperDart ដែលជាដំណឹងល្អមួយសម្រាប់អ្នកធ្វើការដែលរវល់ខ្លាំងមិនមានពេលសាកថ្ម។ realme X50 Pro សាកថ្ម ៣នាទី គឺអាចបំពេញនូវតម្រូវការបានដូចជាមើលវីដេអូ ១០០នាទី និងអាចលេងហ្គេមបាន ១ម៉ោង២០នាទី៕

ដកស្រង់ពី៖sabay