Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មវិធី Master Chef និង The Voice នៅប្រទេសមួយនេះ ត្រូវបាន Hacker វាយប្រហារ!

  • Print

កាលពីខែវិច្ឆិកាឆ្នាំមុនក្រុមហ៊ុន Microsoft បានធ្វើការណែនាំក្រុមហ៊ុននានាឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការវាយប្រហារជំរិតទារប្រាក់ (Ransomware) ដែលគេឱ្យឈ្មោះថា DoppelPaymer។

មិនយូរប៉ុន្មានផងកាលពីចុងសប្ដាហ៍នេះក៏មានការលេចធ្លាយថា ក្រុមហ៊ុន Endemol Shine Group របស់ប្រទេសហូឡង់ត្រូវបានវាយប្រហារ ហើយព័ត៌មានមួយចំនួនត្រូវបានចែកចាយនៅក្នុងគេហទំព័រសម្រាប់ផ្សព្វផ្សាយព័ត៌មានបែកធ្លាយ។ទោះបីជាក្រុមហ៊ុន Endemol Shine មិនទាន់បានបញ្ជាក់ពីចំនួនទឹកលុយដែលជនអនាមិកបានទាមទារក៏ដោយ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបច្ចេកវិទ្យាបានប៉ាន់ប្រមាណថា អាចដល់រាប់លានដុល្លារឯណោះ ព្រោះក្រុមជនអនាមិកនេះបានទាមទារឱ្យក្រុមហ៊ុនផលិតប្រេង PEMEX របស់ប្រទេសម៉ិកស៊ីកូ បង់ទឹកប្រាក់ចំនួន ៤.៩លានដុល្លារ ទាក់ទងនឹងការវាយប្រហារស្រដៀងគ្នានេះដែរ។

រហូតមកដល់ពេលនេះក្រុមហ៊ុនបានប្រាប់ឱ្យដឹងថា ព័ត៌មានមួយចំនួនរបស់បុគ្គលិក និងព័ត៌មានដែលទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានទាញយក។គួរបញ្ចាក់ផងដែរថា ក្រៅពីក្រុមហ៊ុនធំៗទាំងពីរខាងលើ នេះ ពួកគេក៏បានវាយប្រហារទៅលើក្រុមហ៊ុនល្បីៗផ្សេងៗទៀតដូចជា ក្រុមហ៊ុន Digital Management Inc. ដែលជាក្រុមហ៊ុនដៃគូមួយរបស់ NASA សហរដ្ឋអាមេរិក, សាកលវិទ្យាល័យ Newcastle និងក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតនិងប្រព័ន្ធបណ្ដាញ Bretagne Télécom របស់ប្រទេសបារាំងផងដែរ៕

ដកស្រង់ពី៖sabay