Social Network

សាង​ល្អ​បុណ្យ​ជួយ យ៉ុង ច័ន្ទកន្និកា រួច​ពី​គ្រោះ​ខូវីដ ដោយ​​សំណាង​៣​ មិន​គួរឲ្យ​ជឿ

តាមព័ត៌មានដែលបញ្ចេញដោយសាមីខ្លួន គឺអតីតតារាចម្រៀង យ៉ុង ច័ន្ទកន្និកា បានរួចផុតពីគ្រោះខូវីដ១៩ ស្ទើរមិនគួរឲ្យជឿ ដោយសារនាងមានសំណាង៣ បានចូលមករំដោះគ្រោះ។

បញ្ហានេះ បានធ្វើឲ្យសាមីខ្លួនបានពោលសរសើរសំណាងខ្លួនឯង និងក្រុមគ្រួសារទាំងមូល ជាហេតុធ្វើឲ្យខ្លួនរួចផុតពីគ្រោះកាច ដែលនាងអះអាងថា ប្រសិនបើនាងភ្លាត់ត្រូវខូវីដចូលខ្លួនបានវិញនោះ នាងប្រាកដជាចប់បាត់ហើយ។ "គុណព្រះជួយ អោយហេតុ3ដងដូចព្រះជួយ"។ កន្និកា ថ្លែង។

និយាយពីសំណាងដែលបញ្ចៀសអតីតតារាចម្រៀង និងគ្រួសារពីគ្រោះខូវីដនោះ គឺថា ទី១ ស្វាមីនាងដែលគេដឹងថាជាឧត្តមសេនីយផ្កាយ២ គឺជាមន្ត្រីបម្រើការនៅពន្ធធនាគារ ទីកន្លែងតែមួយជាមួយឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលត្រូវបានរកឃើញ ខូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកានោះ គឺពេលនោះ ស្វាមីនាង បានសម្រាកពីការងារ១ខែហើយ។ នាងថ្លែងថា "ប្តីខ្ញុំសុំច្បាប់ពីការងារនៅពន្ធធនាគារ1ខែ ព្រោះរវល់ធ្វើហាង. នេះបើសិនមិនរវល់ធ្វើហាង ម្ល៉េះខ្ញុំត្រូវចប់គ្រប់យ៉ាង"។

ខ្លួនឯងបានរួចផុតពីគ្រោះដូចព្រះជួយ ហើយងាកទៅសាច់ញាតិរបស់នាងរស់នៅកូរ៉េទៀតសោត ក៏រួចផុតពីគ្រោះនេះទាំងនឹកស្មានមិនដល់ដែរ។ "បងស្រីខ្ញុំនៅកូរ៉េ មិនសូវស្រួលខ្លួន មិនបានទៅធ្វើការងារ ស្រាប់តែមានបុគ្គលិទើបនឹងចូលថ្មីឆ្លងCOVID សំណាងបងស្រីខ្ញុំសំរាកមុនមួយសប្តាហ៍ហេងវិញ"។

សាច់ញាតិសំខាន់ម្នាក់របស់នាង បានរួចផុតទៀត។ មកដល់សំណាងទី៣ គឺពាក់ព័ន្ធនឹងកូនស្រីរបស់នាងផ្ទាល់តែម្ដង។ កន្និកា ថ្លែងថា មុនពេលផ្ទុះព្រឹត្តិការណ៍ ២៨វិច្ឆិកា កូនស្រីទារទៅ AEON រហូតប៉ុន្តែនាងមិនបានជូនទៅ។

ភរិយាលោកឧត្តមសេនីយទោ ថ្លែងថា នាងដូចមានប្រផ្នូលឲ្យដឹងមុន៖ "កូនស្រីខ្ញុំទារទៅ AEON រហូត តែខ្ញុំមិនព្រមអោយទៅ ដែររាល់ដងអោយទៅរហូត...ដូចអោយខ្ញុំដឹងមុន. សំណាងណាស់ដែរមួយរយះនេះខ្ញុំរវល់ជាប់មិនបានចេញទៅណាសោះ ធ្វើល្អបុណ្យជួយ អគុណការរវល់"។

ចំណុចទាំងនេះ សាមីខ្លួនបានពោលសរសើរខ្លួនឯង ដែលសាងល្អ បុណ្យក៏ជួយ។ងាកទៅប្រិយមិត្តជាច្រើន ក៏បានពោលសរសើរសំណាងរបស់នាង និងក្រុមគ្រួសារដូចគ្នា៕

ដកស្រង់ពី៖ Sabay